adverise with khmeread 1

គណិត​វិទូ​ព្រមាន​ថា មានឱកាស​ខ្ពស់​ណាស់​ដែល​មនុស្ស​អាច​ស្លាប់​បាត់បង់​អស់ពី​ភពផែនដី​ដោយសារ​នុយក្លេអ៊ែរ​

​    ​យោងតាម​អ្នកជំនាញ​គណិតវិទ្យា​ម្នាក់​ឱ្យដឹងថា មនុស្សជាតិ​អាច​នឹង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ស្លាប់​បាត់បង់​អស់ពី​ផែនដី​។​

​    ​គាត់​បាន​អះអាង​នៅក្នុង​របាយការណ៍​ថ្មី​មួយ​ថា "​ការសន្និដ្ឋាន​ដ៏​សំខាន់​របស់​យើង​នោះ​គឺថា បច្ចុប្បន្ន ហានិភ័យ​នៃ​គ្រោះមហន្តរាយ​សកលលោក​កើន​លើសពី ០,២ ភាគរយ​"​។​

​    ​ការ​ទស្សន៍ទាយ​នេះ​គឺ​ពឹង​ផ្អែកទៅលើ​ទ្រឹស្តី​ប្រូ​បាប Doomsday Argument ដែលជា​ទ្រឹស្តី​មាន​ទិសដៅ​កំណត់​ការ​ទស្សន៍ទាយ​ចំនួន​មនុស្សជាតិ​នៅ​ថ្ងៃ​អនាគត​ដោយ​ផ្អែកទៅលើ​ចំនួន​មនុស្ស​ដែល​បានកើត​មកទល់​ឥឡូវ​។​

​    ​គណិត​វិទូ​មកពី​សាកលវិទ្យាល័យ University of Barcelona លោក Fergus Simpson បាន​និយាយថា មនុស្ស​ប្រហែល ១០០ ពាន់​លាន​នាក់​បានកើត​នៅលើ​ផែនដី​នេះ ហើយ​មនុស្សជាតិ​បាន​ដើរ​មកដល់​ពាក់កណ្តាល​ផ្លូវ​ហើយ​នៅក្នុង​ឆាកជីវិត​របស់ខ្លួន​។ នេះ​បើ​យោងតាម​វេ​ប​សាយ The Sun​។​

​    ​លោក​សាស្ត្រាចារ្យ Simpson បាន​និយាយ​នៅក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​លើ​វេ​ប​សាយ Arvix ថា "​ដោយ​មិន​គិតពី​ការសន្និដ្ឋាន​ស្ថិតិ​ខាងលើ វា​ជា​រឿង​ឆោតល្ងង់​ខ្លាំង​ដែល​ជឿថា ហានិភ័យ​គ្រោះមហន្តរាយ​សកលលោក​ប្រចាំឆ្នាំ​ជា​រឿង​តូចតាច​"​។​

​    ​"​នៅ​គ្រាមួយ​នៅពេល​មាន​រដ្ឋ​អធិបតេយ្យ​យ៉ាងតិច​ចំនួន​ប្រាំបី ដែលមាន​អាវុធ​នុយក្លេអ៊ែរ​ពេញដៃ​គ្រប់គ្នា​នោះ (​រួមបញ្ចូល​ទាំង​រដ្ឋ​មួយ ដែល​មេដឹកនាំ​ខ្លួន​បានសម្លាប់​សមាជិកគ្រួសា​រ​ខ្លួនឯង​) យុទ្ធសាស្ត្រ​ដែល​មិន​ខ្វល់​ពី​គ្រោះថ្នាក់​របស់​ប្រទេស​ទាំងនេះ​គឺ​មើលទៅ​មាន​គ្រោះថ្នាក់ និង​គ្មាន​ទទួលខុសត្រូវ​"​។​

​    ​"​ការស៊ើបអង្កេត​ចំពោះ​ការកាត់បន្ថយ​នៃ​ហានិភ័យ​ធ្ងន់ធ្ងរ​របស់​សកលលោក​...​ត្រូវតែ​ធ្វើឡើង​ជាបន្ទាន់​។ យើង​ប្រហែលជា​មិនអាច​គេច​ពី​រឿងនេះ​បានឡើយ ប៉ុន្តែ​ជាមួយ​ការរំពឹងទុក​នៃ​អាយុកាល​រស់នៅ​របស់​យើង​ដែល​អាច​រស់នៅ​បានយូរ​នោះ វា​គឺ​ស្ថិតក្នុង​អំណាច​របស់​យើង​ទេ​ដើម្បី​ពន្យារ​កុំឱ្យ​កើតមាន​គ្រោះមហន្តរាយ​បែប​នោះ​"​។​

​    ​កាលពីដើម​ឆ្នាំនេះ មាន​វីដេអូ​មួយ​បាន​អះអាងថា មនុស្សជាតិ​ទាំងអស់​នឹងត្រូវ​បាន​បំផ្លាញ​អស់ពី​ភពផែនដី​។​

​    ​វីដេអូ​នោះបាន​និយាយទៀតថា នៅក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង អគ្គីសនី​ជាច្រើន​នឹង​បិទ ហើយ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​នឹង​វាយប្រហារ​ជុំវិញ​ពិភពលោក​។​

​    ​បន្ទាប់ពី​រាប់ពាន់​ឆ្នាំ​កន្លងផុត ភស្តុតាង​អំពី​វត្តមាន​របស់​យើង​នឹង​ក្លាយជា​ទម្រង់​ថ្ម​ដូច​មហាកំពែង​របស់​ចិន ឬក៏​ភ្នំ Rushmore​។ វីដេអូ​នោះ​គឺ​បង្ហោះ​ចូល​ប៉ុស្តិ៍ YouTube ដ៏​ល្បីឈ្មោះ Mind Warehouse៕

​ប្រភព៖ DailyMail

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់