adverise with khmeread Image13

គ្រោះថ្នាក់ ​៣ ​លើក​របួសធ្ងន់​ ២ ​នាក់​នៅ​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ នៅ​ខេត្ត​ព្រះសីហនុ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣​លើក​បណ្តាលឱ្យ​ជនជាតិ​បរទេស​ម្នាក់​និង​ខ្មែរ​ម្នាក់​របួសធ្ងន់។​

    ករណី​ទី​១-​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន LHR មួយគ្រឿង ពាក់​ស្លាក​លេខ ភព ៣​រ​-០០៩៥ សណ្តោងរ៉ឺ​ម៉ក​ពោង​ប្រេង​ពីក្រោយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-8587 បើកបរ​ដោយ​ឈ្មោះ ជឺ​ន សំណាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

    រថយន្ត​បើក​ក្នុ​ប​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​បាន​ក្រឡាប់​ដោយ​ខ្លួនឯង​ត្រង់​ផ្លូវ​កោង តាម​បណ្តោយ​ផ្ផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ក្នុងភូមិ​/​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​ហ​នុ​កាលពី​ម៉ោងជាង​២​កន្លះ​រសៀល​ថៃ្ង​ទី ១៧ .​វិច្ឆិកា​.​ឆ្នាំ​២០១៦ ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ។​

    ករណី​ទី​២ ៖ រថយន្ត​មួយគ្រឿង​បើកឡើង​ខឿន​ផ្លូវ​ហើយ​ជ្រុល​ទៅបុក​សំណង់​រង្វង់​មូល​ថ្មី​ដែល​រដ្ឋបាលខេត្ត​កំពុង​សាងសង់​នៅ​ទល់មុខ​អនុវិទ្យាល័យ​សម្តេចឪ ក្រុងព្រះសីហនុ កាលពី​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃទី​១៧​ ខែវិច្ឆិកា ឆ្នាំ​២០១​៦។​

    សមត្ថកិច្ច​បញ្ជាក់ថា​ក្រៅពី​ខូច​ផ្នែក​ខ្លះ​របស់​រថយន្ត ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​។​

    ករណី​ទី​៣ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូតូ​បុក​ប៉ះគ្នា​នៅ​ផ្លូវ​មុខ​សាលាបឋមសិក្សា​ ហ៊ុន សែន​ ក្រុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​វេលា ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ ​វិច្ឆិកា ​២០១៦ បណ្តាលឱ្យ​ភាគី​ទាំង​២​របួសធ្ងន់​ដូចគ្នា ក្នុងនោះ​ភាគី​ម្ខាង​ជា​ជនបរទេស​និង​ម្ខាង​ទៀត​ជា​ជនជាតិខ្មែរ​។​

    គ្រោះថ្នាក់​ទង ​៣ ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ តែ​មិនទាន​បានបញ្ជាក់​ព័ត៌មាន​លម្អិត​នៅឡើយ៕

adverise with khmeread

មតិយោបល់