adverise with khmeread 1

​អ្នកគ្រប់គ្រង​ទីផ្សារ​ម្នាក់នេះ​បង្ហាញ​រូបមន្ត​សម្រក​ទម្ងន់​មក​រាង​ស្វ៊ែ​ល​ត្រឹម ១៤ សប្តាហ៍​

​    ​នារី​ម្នាក់​បាន​លាតត្រដាង​ពី​របៀប​ដែល​នឹង​អាច​សម្រេចបាន​នូវ​ការផ្លាស់ប្តូរ​រាងកាយ​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់​នាង​ត្រឹមតែ​បី​ខែ​ប៉ុណ្ណោះ​។​

​    ​អ្នកគ្រប់គ្រង​ទីផ្សារ កញ្ញា Seana Forbes វ័យ ២៥ ឆ្នាំ​មកពី​តំបន់ Tain ក្នុងប្រទេស​ស្កុ​តឡែ​ន បានប្រែក្លាយ​ខ្លួន​នាង​ពី​កញ្ញា​ជ្រូក​ម្នាក់​ទៅជា​តារា​ម៉ូ​ដែល​រាង​ស្វ៊ែ​ល​ត្រឹមតែ ១៤ សប្តាហ៍​ប៉ុណ្ណោះ​ដោយ​ហាត់ប្រាណ​យ៉ាង​តឹងរ៉ឹង ហើយ​កាត់ផ្តាច់​អាហារ​មាន​ជាតិ​ស្ករ និង​គ្រឿង​ស្រវឹង​។​

​    ​កញ្ញា Seana ដែល​បាន​ឡើង​ទម្ងន់​បន្ទាប់ពី​ទទួលទាន​អាហារ​មិនល្អ​សម្រាប់​សុខភាព និង​មិនបាន​ហាត់ប្រាណ​នៅ​សាកលវិទ្យាល័យ​រយៈពេល​បួន​ឆ្នាំ និយាយថា នាង​ស្រក​ទម្ងន់​ពី ៦៩ គីឡូក្រាម​មក​ត្រឹម ៥៧ គីឡូក្រាម​បន្ទាប់ពី​នាង​ក្រោក​នៅ​ព្រឹក​មួយ ហើយ​ឆ្លុះកញ្ចក់​ឃើញ​មនុស្ស​ដែល​នាង​មិន​ចង់បាន​។​

​    ​នាង​បាន​ប្រើ​កម្មវិធី​ទូរស័ព្ទ​មួយ​ឈ្មោះ Freeletics ដើម្បី​សម្រក​ទម្ងន់ ដោយ​ងើប​ពី​ព្រលឹម​រៀងរាល់​ព្រឹក​ដើម្បី​ហាត់ប្រាណ​ដ៏​ខ្លាំងក្លា​រយៈពេល ៣០ នាទី​ចំនួន​ពីរ​វគ្គ​តាម​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​នាង​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​កាត់ផ្តាច់​រាល់​ជាតិ​ស្ករ​ទាំងអស់ អាហារ​មិនល្អ​សម្រាប់​សុខភាព គ្រឿង​ស្រវឹង និង​បន្ថយ​អាហារ​កែច្នៃ​និង​សម្បូរ​ជាតិ​ផ្អែម ដូចជា​នំ​បុ័ង​ស មី​ប៉ា​ស្តា និង​បាយ​។ ខ្ញុំ​ចាប់ផ្តើម​ញ៉ាំ​បន្លែ​ផ្លែឈើ​ស្រស់ ហើយ​រៀបចំ​អាហារ​ដោយ​ខ្លួនឯង​"​។​

​    ​"​ការហាត់​ប្រាណ ទោះ​មិនមាន​បញ្ហា​ប្រឈម​ផ្នែក​ស្មារតី​ដូច​អាហារូបត្ថម្ភ ប៉ុន្តែ​នៅតែ​ពិបាក​។ ខ្ញុំ​បានចាប់ផ្តើម​ងើប​ពី​ព្រលឹម​ដើម្បី​ហ្វឹកហាត់​មុននឹង​ទៅធ្វើ​ការ ហើយ​អាកាសធាតុ​ដូចជា​ភ្លៀង ងងឹត ឬ​ត្រជាក់​មិនអាច​បញ្ឈប់​ខ្ញុំ​បានឡើយ​។ មុននឹង​ហាត់ប្រាណ ខ្ញុំ​សួរ​ខ្លួនឯង​ថា តើ​ការហាត់​ប្រាណ​នេះ​ពិតជា​ទទួលបាន​ផល​មែន​ទេ​?​។ ប៉ុន្តែ​បន្ទាប់ពី​ហាត់ប្រាណ​រួច ចម្លើយ​តែងតែ មែន គ្រប់ពេលវេលា​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់