adverise with khmeread 15146761 1180776568675883 1776343996 o

អាវុធហត្ថ​ស្រុក​ព្រៃនប់ ឃាត់​ខ្លួន​ជនសង្ស័យ ​២ ​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានធ្វើការ​បង្ក្រាប​ករ​ណី​ឆបោក​ចំនួន​០១​លើក ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ដីក្រហម ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រែ​នប់ ខេត្ត​ព្រះសីហនុ។​

    លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​ឈ្មោះ ១. យិ​ត ម៉ៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក នៅ​ភូមិ​ភូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ និង​២. មូល យីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងផ្សារដែក មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រែ​នប់ ខេត្ត​ព្រះសីហនុ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា ជនសង្ស័យ​ទាំង​ ០២ ​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើនេះ គឺ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​ឆបោក​ម៉ូតូ​ ១ ​គ្រឿង ម៉ាក​ MSX ​សេរី​២០១៥​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ ដែល​ឃាត់ខ្លួន​ទៅតាម​ពាក្យបណ្តឹង​ជនរងគ្រោះ ដែលជា​មិត្ត​ភ័ក្ត្រ ជនសង្ស័យ​ទាំង​ ០២​ នាក់​នោះ ដែលមាន​ទីលំនៅ​ជាមួយ​ជនសង្ស័យ​ខាងលើ​។​

    វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមាន​១. ម៉ូតូ​ម៉ាក ​MSX ចំនួន​ ០១​ គ្រឿង សេរី​២០១៥ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​, ២. ទូរស័ព្ទដៃ ចំនួន​០១ ​គ្រឿង ​និង​៣. លុយ​ខ្មែរ ចំនួន ២០.០០០៛ (​ពីរ​ម៉ឺ​ន​រៀល​)​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់