ម្នាក់​ស្លាប់​ដោយ​ធ្លាក់​ពីលើ​អគារ​និង​ម្នាក់​របួស​ដោយ​ឆក់​ខ្សែភ្លើង​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ការងារ​កើតឡើង​២​លើក​នៅ​ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​ស្លាប់​ម្នាក់​ដោយ​ធ្លាក់​ពីលើ​អគារ​កម្ពស់​ ២ ​ជាន់​និង​របួស​ម្នា​ក់ដោយ​ឆក់​ខ្សែភ្លើង​។​

    ករណី​ទី​១-​បុរស​ជា​មេជាង​ដាក់​កញ្ចក់​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ជនរងគ្រោះ​ឡើ​ង​បំពាក់​កញ្ចក់​ជាមួយនិង​កូនជាង​ ៣ ​នាក់​ផ្សេងទៀត ហើយ​ក៏​រអិល​ជើង​ធ្លាក់​ពី​លើអាគារ​កម្ពស់​២​ជាន់ ដែល​កំពុង​សាងសង់​ថ្មី​នៅ​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​(​មហោស្រព​ចាស់​)​ កាលពី​ល្ងាច​ថ្ងៃទី​១៧ ​វិច្ឆិកា ​២០១៦​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ខឹម សេរីរ័ត្ន ​អាយុ​៣២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រុមទី​១៨ ​ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ ហើយ​ហេតុការណ៍​នេះ​បើទោះជា​ប្រភព​ខ្លះ​ដាក់​កា​រស​ង្ស​យ័​ថា​អាចជា​អំពើឃាតកម្ម​ដោយ​ផ្អែក​លើស្នាមរបួស​យ៉ាងណា​ក៏ដោយ។​

    ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​ការស្លាប់​នេះ ពុំមាន​ពាក់​ព័ន្ធនឹង​អំពើឃាតកម្ម​ណាមួយ​ឡើយ គឺជា​គ្រោះថ្នាក់​ដោយ​ការ​ធ្វេស​ប្រ​ហែស​ពេល​កំពុង​ធ្វើ​ការងារ។​

    ២-​មាន​បុរស​ម្នាក់ទៀត​បាន​ស្លាប់ ​និង​២​នាក់​ទៀត​រងរបួស​ដោ​យ​ឆក់​ខ្សែ​ភ្លើ​ង ពេល​កំពុងត​ម្លើ​ង​បង្គោល​បណ្តាញ​ភ្លើង​អគ្គីសនី​នៅ​ផ្លូវ​ម្តុំ​ខាងមុខ​កំពង់ផែ កាលពី​រសៀល​ថ្ងៃ​១៧ ​វិច្ឆិកា ​២០១៦​។​

    មន្ត្រី​អគ្គីសនី​ខេត្ត​ព្រះសីហនុ​ឱ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​ម៉ៅការ​ត​បណ្តាញអគ្គីសនី​ក្នុង​ខេត្ត​ព្រះសីហនុ និង​ថា​គ្រោះថ្នាក់​នេះ​កើ​ត​ឡើង ទំនងជា​ដោយសារ​ការ​ធ្វេស​ប្រ​ហែស​ផ្នែក​បច្ចេកទេស​ពេល​កំពុងត​ម្លើង​បង្គោល​ភ្លើ​ង៕

adverise with khmeread