នរណាក៏ដឹងដែរថា ឆ្កែគឺជាមិត្តស្មោះត្រង់បំផុតរបស់មនុស្ស។ ប៉ុន្តែដោយឡែកឆ្កែមួយនៅអាហ្វ្រិកខាងត្បូងបែរជាក្លាយជាមិត្តសម្លាញ់របស់កូនដំរីទៅវិញ។
កូនដំរីអាហ្វ្រិកឈ្មោះ Ellie ត្រូវបានបែកហ្វូងរបស់វា និងក្រោយមកត្រូវបានចិញ្ចឹមដោយមជ្ឈមណ្ឌល Thula Thula Rhino Orphanage នៅអាហ្វ្រិកខាងត្បូង ជាទីដែលទំនាក់ទំនងថ្មីថ្មោងជាមួយឆ្កែស្រុកឈ្មោះ Duma បានជួយឱ្យកូនដំរីនេះស្គាល់អ្វីទៅជាភាពកក់ក្តៅ។
សកម្មភាពប្រលែងគ្នាលេងរបស់សត្វទាំងពីរនេះត្រូវបានថតជាប់ក្នុងវីដេអូមួយ រួចបង្ហោះចូលទៅក្នុង YouTube ដោយមានអ្នកចុចមើលយ៉ាងច្រើន៕
វីដេអូសកម្មភាពប្រលែងគ្នាលេងរវាងឆ្កែនិងកូនដំរី៖
