adverise with khmeread 1

នរណាថា Paul Pogba លេងមិនកើត? មើលវីដេអូចែកបាល់មួយជើងនេះទើបដឹង!

​    ​ប្រិយមិត្ត​បាល់ទាត់​លី​ក​នឹង​រីករាយ ក្រោយ​ការប្រកួត​បាល់ទាត់​អន្តរជាតិ​នឹង​សម្រាក​រហូតដល់​ខែមីនា​ឆ្នាំក្រោយ​។​

​    ​ក្រុមបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​បានធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុមបាល់ទាត់​អន្តរជាតិ​បារាំង​ដោយ​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ត្រឹម ០-០ កាលពី​យប់​ថ្ងៃ​ពុធ​ក្នុងជំនួប​មិត្តភាព​នៅ Lens ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​បារាំង​លោក Didier Deschamps បានធ្វើការ​ផ្លាស់ប្តូរ​ជម្រើស​ដំបូង​របស់ខ្លួន​ចំនួន​ប្រាំពីរ​នាក់ បន្ទាប់ពី​ការប្រកួត​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ទៅលើ​ស៊ុយអែត ដោយបាន​ផ្តល់ឱកាស​ទៅឱ្យ​ខ្សែបម្រើ Adrien Rabiot និង​អ្នកចាំទី Benoit Costil បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​របស់​ពួកគេ​សម្រាប់​ឈុត​បាល់ទាត់​អន្តរជាតិ​។​

​    ​ទោះជា​យ៉ាងណាក្តី ការប្រកួត ដែល​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​មួយ​នេះ ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ខ្សែបម្រើ​របស់​បិសាច​ក្រហម Manchester United តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក Paul Pogba ដែល​ត្រូវបាន​ប្តូរ​ចេញ​នៅឯ​តង់​ទីមួយ ប៉ុន្តែ​គាត់​បាន​បង្កើតឱ្យមាន​កា​រ​ប៉ះបាល់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​មួយ ជាមួយនឹង​ការទា​ត់បាល់​ពុះ​សិច​បញ្ជូន​ទៅកាន់​មិត្ត​រួម​ក្រុម​នៅ​តំបន់​ស្លាប​ខាងឆ្វេង​។​

​    ​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​កិប​ញាក់​កីឡាករ​គូប្រកួត​ដែល​ព្យាយាម​តាមបិទ​គាត់ មុនពេល​ដែល​គាត់​បង្កើតឱ្យមាន​ការប៉ះបាល់​មួយ ដែល​ប្រហែល​មានតែ​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​ប៉ុណ្ណោះ​ដែល​អាចធ្វើ​វា​បាន​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់