adverise with khmeread Unnamed %282%29

មន្ត្រីប៉ូលិស​ម្នាក់​ជា​ជនជាតិ​ព្នង​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​សម្រេចចិត្ត​បាញ់សម្លាប់​ខ្លួនឯង​

    មណ្ឌលគិរី ៖ មន្ត្រីប៉ូលិស​ម្នាក់​ជា​ជនជាតិភាគតិច​ព្នង​បាន​ដាច់ចិត្ត​ធ្វើ​អត្ថ​ឃាត​ខ្លួនឯង​ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ​យូរពេក​បាន​បាញ់​ខ្លួនឯង​នឹង​អាវុធ​ម៉ាក​ CKC ដោយ​ខ្លួនឯង ពី​មាត់​ខាងឆ្វេង​ធ្លាយ​ទៅ​ក្បាល​ខាងក្រោយ​ស្លាប់​ភ្លាមៗ នៅវេលា​ទៀបភ្លឺ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦​នេះ​។​

    ប្រភពពី​មន្ត្រី​ចុះ​ធ្វើ​កោសល្យវិច្ឆ័យ​បានឱ្យដឹងថា ករណីនេះ​កើ​ត​នៅ​ចំនុច ភូមិ ស្រែ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​មន្ត្រីប៉ូលិស​មាន ឈ្មោះ​ ផុន ម៉ៅ អាយុ ៤០ ឆ្នាំ ជនជាតិ​ព្នង ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ។​

    ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រួច បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត​ប្រាកដ​មែន និង​បានប្រគល់​សាកសព​ទៅឱ្យ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់