adverise with khmeread Cristianoronaldo cropped g5yvs3ho1j7g1t2ntm4qq2779

ប្រធាន​ក្លឹប Bayern និយាយថា Bundesliga មិនអាច​ទប់​នឹង​ចំណាយ​ដូច Ronaldo បានទេ​

    ​ប្រធាន​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge បាន​ទទួលស្គាល់ថា ប្រាក់​ឈ្នួល​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ LaLiga ធ្វើឱ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ស្រដៀង​គ្នា​ទៅនឹង​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក្រោយ​ការបន្ត​កុងត្រា​ថ្មី​ជាមួយនឹង​អធិរាជ​ស Real Madrid របស់ Cristiano Ronaldo កាលពីពេល​ថ្មីៗ​នេះ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​ដើរ​តាម​ពីក្រោយ​ជំហាន​របស់ Gareth Bale និង Toni Kroos ក្នុងការ​ប្តេជ្ញាចិត្ត​បន្ត​អនាគត​របស់ខ្លួន​ជាមួយនឹង​ម្ចាស់​ជើងឯក​ពាន​ក្លឹប​កំពូល​អឺរ៉ុប​កាលពី​រដូវ​កាល​មុន ដែល Ronaldo នឹងមាន​សុពលភាព​នៃ​ការ​ស្នាក់នៅ​បន្ត​រហូតដល់​ឆ្នាំ ២០២១​។​

​    ​កុងត្រា​របស់គាត់ ត្រូវបាន​គេ​រាយការណ៍​ថា​នឹងមាន​តម្លៃ​រហូតដល់​ទៅ ២០​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល ហើយ​លោក Rummenigge មាន​អារម្មណ៍​ថា វា​គឺជា​រឿង​មួយ​ដែល​មិនអាច​ទៅរួច​នោះទេ សម្រាប់​ការផ្គត់ផ្គង់​នៅ​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ជាមួយនឹង​តួលេខ​បែបនេះ​។​

​    ​Rummenigge បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Sport Bild ថា "Premier League គឺ​មិនមែន​តែ​ជាការ​គំរាម​គំហែង​តែឯង​នោះទេ ពេល​និយាយ​ដល់​ប្រាក់​ឈ្នួល​ដ៏​ខ្ពស់ ប្រទេស​អេ​ស្ប៉ា​ញ​ក៏​ជាការ​គំរាមកំហែង​ដល់​លី​ក​អាល្លឺម៉ង់​ដែរ​។​

​    ​Real Madrid ទើបតែ​បាន​បន្ត​កុងត្រា​ជាមួយនឹង​កីឡាករ​ចំនួន​បីនាក់ ហើយ​បច្ចុប្បន្ន Ronaldo ត្រូវបាន​គេ​សន្ម​ត់​ថា​នឹង​រកបាន​ប្រាក់ ២០,៥​លាន​អឺរ៉ូ​បន្ទាប់ពី​បង់ពន្ធ​រួច​។ ក្នុង Bundesliga គ្មាន​កីឡាករ​ណា​ម្នាក់​អាច​រកបាន​ប្រាក់ចំណូល​ដល់​ថ្នាក់​នេះ​ទេ មុន​បង់ពន្ធ​! ៕

adverise with khmeread

មតិយោបល់