adverise with khmeread 1

​អ្នកនេសាទ​វៀតណាមរ​ក​ឃើញ​កប៉ាល់​ខ្មោចរ​សាត់អណ្តែត​ក្នុង​សមុទ្រ​ខ្លួន​

​    ​អ្នកនេសាទ​វៀតណាម​បាន​សណ្តោង​កប៉ាល់​ដ៏​អាថ៌កំបាំង​មួយ​បន្ទាប់ពី​រកឃើញ​វា​ត្រូវបាន​បោះបង់ចោល​នៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​។​

​    ​ការរកឃើញ​ក​ប៉ាក់​ដែក​ដែល​ត្រូវបាន​បោះបង់ចោល​នេះ​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា​បាន​បង្កឱ្យមាន​ការព្រមាន​ម្តងទៀត​ពី​សុវត្ថិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា​សមុទ្រ​ខាងកើត​នោះ ខណៈដែល​មាន​ករណី​ចោរប្លន់​កប៉ាល់​កាលពី​សប្តាហ៍​មុន​។​

​    ​យោងតាម​រដ្ឋបាល​ដែនសមុទ្រ​ខេត្ត Binh Thuan ឱ្យដឹងថា ទូក​នេសាទ​វៀតណាម BTH-97859TS និង BTH-97947 បាន​ប្រទះឃើញ​ពន្លឺ​របស់​កប៉ាល់​នេះ​នៅ​ចម្ងាយ ២៩០ គីឡូម៉ែត្រ​ពី​ឆ្នេរ​ទីក្រុង La Gi​។​

​    ​អ្នកនេសាទ​វៀតណាម​បាន​សម្គាល់​អក្សរ​ចិន​នៅ​ផ្នែក​ខាងក្រោយ និង​ធ្នូ​របស់​កប៉ាល់​ប្រវែង ៥០ ម៉ែត្រ​នេះ មុននឹង​នាំគ្នា​ចូល​កប៉ាល់​។​

​    ​មន្ត្រី​ម្នាក់​នៅ​រដ្ឋបាល​ខាងលើ​បាន​និយាយថា កប៉ាល់​នេះ​មាន​លេខ​សម្គាល់​បរទេស ប៉ុន្តែ​សញ្ជាតិ​របស់​វា​នៅ​មិនទាន់​ដឹង​នៅឡើយ​ដោយសារ​មិនមាន​ទង់ជាតិ​។ កប៉ាល់​ពណ៌​ប្រផេះ និង​ស​នេះ​ត្រូវបាន​ជឿថា ត្រូវបាន​បោះបង់ចោល​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

​    ​អ្នកនេសាទ​ក្នុង​តំបន់​បាន​សណ្តោង​កប៉ាល់​នេះ​ទៅ​ទីក្រុង La Gi ហើយ​បោះ​យុថ្កា​នៅ​ចម្ងាយ​ពី​ទីក្រុង​ប្រហែល ៣ គីឡូម៉ែត្រ​ដោយសារ​ការព្រួយបារម្ភ​ពី​ការចម្លង​រោគ​ដែល​អាច​កើតឡើង​បាន​។​

​    ​កាលពី​ថ្ងៃទី ១២ ខែវិច្ឆិកា​នេះ វៀតណាម​បានចេញ​ផ្សាយ​ពី​ការព្រមាន​ចំពោះ​សុវត្ថិភាព​ទៅដល់​កប៉ាល់​ដែល​ធ្វើដំណើរ​នៅក្នុង​តំបន់​របស់​វៀតណាម បន្ទាប់ពី​កប៉ាល់​វៀតណាម​មួយ​ត្រូវបាន​ប្លន់​នៅ​សមុទ្រ​ហ្វីលីពីន​ជាមួយ​នាវិក​ចំនួន ៦ នាក់​នៅលើ​នោះ​។​

​    ​បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ កប៉ាល់​នៅក្នុង​តំបន់​ត្រូវបាន​ជំ​រុញឱ្យ​ប្រយ័ត្នប្រយែង​បន្ថែម ឬ​ប្តូរ​ទិសដៅ​ចេញពី​ផ្លូវ​សមុទ្រ​នេះ​ប្រសិនបើ​អាច ក្រែងលោ​ត្រូវ​ចោរ​សមុទ្រ​ប្លន់​៕

ប្រភព​៖ បរទេស

adverise with khmeread

មតិយោបល់