adverise with khmeread 1

​កូរ៉េខាងត្បូង​ប្រកាស​អំពី​ការផ្ទុះ​ឡើង​នូវ​ជំងឺផ្តាសាយបក្សី H5N6 ជាថ្មី​

​    ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី ១៨ នេះ​ថា ប្រទេស​កូរ៉េខាងត្បូង​បានបញ្ជាក់​ពី​ការផ្ទុះ​នូវ​សារធាតុ​បង្ក​ជំងឺ​ជំងឺផ្តាសាយបក្សី H5N6 ដ៏​ខ្ពស់​ជា​លើកដំបូង ហើយ​បាន​បង្កើន​វិធានការ​ទប់ស្កាត់​បន្ទាន់​ដើម្បី​ជាការ​ឆ្លើយតប​នឹង​ការផ្ទុះ​ផ្តាសាយ​នេះ​។​

​    ​ការផ្ទុះ​នេះ​បានកើត​ឡើង​នៅ​កសិដ្ឋាន​ចិញ្ចឹម​បក្សី​នៅ​ភាគ​កណ្តាល និង​ភាគ​ត្បូង​ប្រទេស បន្ទាប់ពី​ក្រសួង​បាន​រាយការណ៍​កាល​ពីស​ប្តា​ហ៍​មុន​ថា សំណាក​មេរោគ H5N6 ត្រូវបាន​រកឃើញ​នៅលើ​មុខ​បក្សី​ដែល​ផ្លាស់​លំនៅ​តាម​រដូវ​។​

​    ​យោងតាម​ស្ថិតិ​ពី​ក្រសួង​នៅ​កូរ៉េខាងត្បូង​បាន​បង្ហាញថា ករណី​មនុស្ស​ឆ្លង​ជំងឺ H5N6 ពីមុន​ត្រូវបាន​រាយការណ៍​នៅនឹងកន្លែង​ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង ជាមួយ​វីរុស​នេះ​បានសម្លាប់​មនុស្ស​ប្រាំមួយ​នាក់​នៅ​ចិន​ចាប់តាំងពី​ខែមេសា ឆ្នាំ ២០១៤​។​

​    ​ការរកឃើញ​នេះ​បានកើត​ឡើងខណៈ​ករណី​ផ្សេងគ្នា​នៃ​មេរោគ H5N8 ត្រូវបាន​រាយការណ៍​នៅ​ប្រទេស​អឹ​រ៉ុ​ប​មួយចំនួន​ដោយ​រួមបញ្ចូល​ទាំង​ប្រទេស​បារាំង​។​

​    ​ក្រសួង​កូរ៉េខាងត្បូង​បាន​និយាយថា បក្សី​ត្រឹមតែ ៦២.០០០ ក្បាល​ប៉ុណ្ណោះ​ត្រូវបាន​ប្រមូល​ដើម្បី​ចៀសវាង​ការ​រាលដាល​នៃ​វីរុស​នេះ ហើយ​ឥឡូវ​កូរ៉េខាងត្បូង​បានដាក់​បទបញ្ជា​ហាម​ចូលក្នុងរង្វង់ ១០ គីឡូម៉ែត្រ​នៅ​ជុំវិញ​កសិដ្ឋាន​ដែល​រកឃើញ​វីរុស​នេះ​។​

​    ​មន្ត្រី​ក្រសួង​ម្នាក់​បាន​និយាយថា គ្មាន​ការបង្ហាញ​ណាមួយ​ដែលថា វី​រ៉ុ​ស​នេះ​បាន​រាលដាល​ធំធេង​នៅឡើយ​ទេ​។​

​    ​ការផ្ទុះ​នូវ​ជំងឺផ្តាសាយបក្សី​ជា​លើកចុងក្រោយ​នៅ​កូរ៉េខាងត្បូង​គឺ​បានកើត​ឡើង​នៅ​ខែមីនា គឺ​នៅពេល​សំណាក​ជំងឺ H5N8 ត្រូវបាន​រកឃើញ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ទា​មួយ ដោយ​បណ្តាលឱ្យ​បក្សី​យ៉ាងហោចណាស់ ១១.០០០ ក្បាល​បាន​ងាប់​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់