adverise with khmeread Untitled 1

ជនសង្ស័យ ២ ​នាក់ ត្រូវបាន​ប៉ូលិស​ខេត្តសៀមរាប​ឃាត់ខ្លួន​រឿង​គ្រឿងញៀន​

    សៀមរាប ៖ ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ចំនួន ០២​ នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សម្រេច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ ម្សិលមិញ។​

    ប៉ូលិស​និយាយថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​គោកចក នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ប្រើប្រាស់​រក្សាទុក និង​ចែកចាយ​នូវ​សា​ធាតុ​ញៀន​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន ០២​ នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួន។​

    ក្នុងករណី​ខាងលើនេះ​មានការ​ចូលរួម​ពី​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញឿ​ន​ខេត្តសៀមរាប​។​ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​រកឃើញ​នូវ​វត្ថុតាង​គ្រឿងញៀន​រួចមក ជនសង្ស័យ​ទាំង ០២ ​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។​

    លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឱ្យដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​មាន​៖១-​ឈ្មោះ ភាន ភី ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ​ធ្វើស្រែ​​ និង​២-​ឈ្មោះ ឈ​ង់ តៃ ភេទ​ប្រុស អាយុ២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ ជនសង្ស័យ​ទាំង ០២​ នាក់ មាន​ទីលំនៅ​ភូមិ​គោក​ដួង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​មាន ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)​ចំនួន ០១ ​កញ្ចប់​មាន​ទម្ងន់ ០,៥​ក្រាម​ទាំង​សំបក និង​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​កំពុងធ្វើការ​សាក់សួ​រប​ន្ថែ​ម​ទៀត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ខេត្តសៀមរាប​៕

adverise with khmeread

មតិយោបល់