adverise with khmeread Chinas shenzhou 11 manned space capsule 650x400 71479451485

យានអវកាស​ចិន Shenzhou 11 បាន​មកដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព បន្ទាប់ពី​ឡើង​បំពេញបេសកកម្ម​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​

​    ​យានអវកាស Shenzhou 11 របស់​ចិន​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​ភាគខាងត្បូង​តំបន់​ម៉ុង​ហ្គោ​លី​ខាងក្នុង (Inner Mongolia) កាលពី​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា ជាមួយ​អ្នក​អវកាស​ចំនួន ២ នាក់​ជិះ​លើ​នោះ ដោយ​បញ្ចប់​បេសកកម្ម​ក្រៅ​អាកាស​ដែលមាន​មនុស្ស រយៈពេល​យូរ​បំផុត​របស់​ចិន​មកទល់​សព្វថ្ងៃនេះ​។ 

​    ​ទូរទស្សន៍​រដ្ឋ​ចិន​បានបង្ហាញ​រូបភាព​យានអវកាស ដែលមាន​ឈ្មោះថា "Divine Vessel" ដោយ​អម​ជាមួយ​ទង់ជាតិ​ចិន និង ក្រុមការងារ​នៅ​រង់ចាំ​ទទួល​។ កាសែត​ស៊ិន​ហួ​បាន​និយាយថា យាន​នេះ​បាន​ចុះចត​ជោគជ័យ​នៅ​ម៉ោង ២ រសៀល​ថ្ងៃ​សុក្រ​។ 

​    ​អ្នក​អវកាស​ទាំងពីរ​នាក់ ឈ្មោះ ជី​ង ហៃ​ប៉េង និង ចិន ទុង បាន​ចំណាយពេល ៣០ ថ្ងៃ​នៅលើ​មន្ទីរពិសោធន៍​ក្រៅ​អាកាស Tiangong 2 ឬ "Heavenly Palace 2" ដែល​ចិន​កំពុង​ប្រើប្រាស់​ដើម្បី​អនុវត្ត​ការពិសោធន៍​នៅមុន​ផែនការ​រយៈពេល​វែង​ដើម្បី​បង្កើត​ស្ថានីយ៍​អវកាស​មាន​មនុស្ស ជា​អចិន្ត្រៃយ៍​នៅ​រង្វង់​ឆ្នាំ ២០២២៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់