adverise with khmeread 15145060 1180878655332341 1695593297 o

លួច​ម៉ូតូ​នៅ​នឹង​ភ្នែក​ស្រស់ៗ ប៉ូលិស​ដេញចាប់បាន​ភ្លាមៗ​

    តាកែវ ៖ ស្ត្រី​ម្នាក់​ចត​ម៉ូតូ​នៅ​ផ្លូវ​ម្ខាង ដើម្បី​ទិញ​ថ្នាំពេទ្យ ត្រូវ​ចោរលួច​យក​ម៉ូតូ​បញ្ឆេះ​ជិះ​គេចខ្លួន​ត្រូវបាន​ប៉ូលិស​ស្រុក​បាទី​ដេញចាប់បាន​នៅពេល​បើករ​ត់ដល់​ភូមិ​មួយទៀត។​

    អំពើ​លួច​ម៉ូតូ​ទាំង​ភ្នែក​ស្រស់​ខាង​លើក​នេះ​កើតឡើង​កាលពី​វ​លា​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​១៧​ វិច្ឆិកា ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ចំបក់ ផ្លូវជាតិ​លេខ​២ ភូមិប​ចាម ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ។​

    ប៉ូលិស​ស្រុក​បាទី​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ យ៉ៃ សុខ​ខុម ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​ត្រពាំង​សាប ស្រុក​បាទី។​

    ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ​នាង សម្ផស្ស អាយុ​៣២​ឆ្នាំ​ ស្នាក់នៅ​ភូមិ​តាន​ប់ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ហើយ​ម៉ូតូ​ដែល​ដោរ​លួច​ម៉ាក ​WAVE  RSX ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ។​

    ប៉ូលិស​បន្តថា ដំបូង​នារី​រងគ្រោះ​បាន​ចត​ម៉ូ​​តូ​មុខផ្ទះ​លក់​ថ្នាំពេទ្យ​នៅលើ​ចិញ្ចើមផ្លូវ​ម្ខាង រួច​ចូល​ទិញ​ថ្នាំ ស្រាប់តែ​ជនល្មើស​កាច់​សោក​ម៉ូតូ​រួច​បញ្ឆេះ​ជិះ​គេចខ្លួន។ ពេលនោះ​ស្ត្រី​រងគ្រោះ​ស្រែក​ចោរៗ ហើយ​ត្រូវបាន​ប៉ូលិស​ប្រចាំការ​ក្បែរ​នោះ បើក​ម៉ូតូ​ដេញតាម​ដល់​ភូមិ​ស្តុក​ព្រៃ ឃុំ​ត្រពាំង​សាប​ទើប​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាទី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់