1

​យុវជន ISIS ម្នាក់​បានសម្លាប់​សមាជិក​គ្រួសារ​ខ្លួនឯង​ទាំងមូល​ដោយសារ​ទុកដាក់​ខ្សែក្រវាត់​ផ្ទុក​គ្រាប់បែក​អត្តឃាត​ចោល​ក្នុងផ្ទះ​ប្រហែស​ពេក​

​    ​យុវជន​ម្នាក់​រដ្ឋ​អ៊ីស្លាម​ម្នាក់​នៅក្នុង​ទីក្រុង Mosul បានសម្លាប់​សមាជិកគ្រួសា​រទាំង ៦ នាក់​របស់ខ្លួន​នៅពេល​ខ្សែក្រវាត់​ផ្ទុក​ជាតិ​ផ្ទុះ​បាន​ធ្លាក់​នៅក្នុង​ផ្ទះ​របស់​ពួកគេ​នៅ​ភាគ​ខាងកើត​ទីក្រុង​នេះ​។​

​    ​ក្មេង​បីនាក់​តាម​ដឹង​ក៏ត្រូវ​បានសម្លាប់​ដោយ​ឧបករណ៍​ផ្ទុះ​របស់​ក្មេងប្រុស​មិន​ស្គាល់ឈ្មោះ​រូបនេះ​ដែរ​។​

​    ​ប៉ុស្តិ៍​ព័ត៌មាន Alsumaria News បាន​រាយការណ៍​ថា ក្មេងប្រុស​ដែលជា​សមាជិក​ក្រុម​មួយ​មាន​ឈ្មោះថា "Cubs of the Caliphate" បានទទួល​ខ្សែក្រវាត់​បំផ្ទុះ​គ្រាប់បែក​នេះ​ពី​សមាជិក​ដទៃទៀត​រប​ស់​ក្រុម​ភេរវកម្ម​ខាងលើ​។​

​    ​ប្រភព​មួយ​បាន​ប្រាប់​ប៉ុស្តិ៍​ខាងលើ​ថា រូបគេ​បាន​ពាក់​ខ្សែក្រវាត់​នេះ ហើយ​បាន​វិលត្រឡប់​ទៅផ្ទះ​របស់ខ្លួន​នៅក្នុង​សង្កាត់ al-Wehda នៅ​ទីក្រុង Mosul កន្លែង​ដែល​វា​បាន​ផ្ទុះ​។​

​    ​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា "​ខ្សែក្រវាត់​របស់​យុវជន​នេះ​បាន​ផ្ទុះ​នៅក្នុង​ផ្ទះ​របស់គេ​។ សមាជិកគ្រួសារ​របស់​គាត់​ទាំងអស់ ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ក្មេងៗ​បីនាក់​ត្រូវបាន​សម្លាប់​"​។​

​    ​បុរស​ម្នាក់នេះ​បាន​និយាយទៀតថា រដ្ឋ​អ៊ីស្លាម​តែង​ជ្រើសរើស​ក្មេងៗ​ឱ្យ​ពាក់​ឧបករណ៍​ផ្ទុះ ជាពិសេស​នៅ​ភាគ​ខាងកើត​ទីក្រុង Mosul​។ គាត់​បាន​បន្តថា "​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ ISIS ដើម្បី​ពង្រឹង​ការក្តោបក្តាប់​នៅលើ​ដី និង​បំភិតបំភ័យ​មនុស្ស​"៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់