adverise with khmeread Unnamed

ព្រឹត្តិការណ៍ Sponsor Cup មណ្ឌល​បាត់ដំបង​​មាន​ក្រុម​រហូតដល់​៤៤ ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃស្អែក​

    បាត់ដំបង ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល ដណ្តើមពាន​រង្វាន់​ភេសជ្ជៈ Sponsor​មណ្ឌល​បាត់ដំបង នឹងត្រូវ​ចាប់ផ្តើម​ផ្តើម​ការប្រកួត​ជម្រុះរ​កជើង​ខ្លាំង​ប្រចាំ​មណ្ឌល​នេះ​នា​ព្រឹក​ថ្ងៃ​សៅរ៍​ស្អែក​នេះហើយ ដោយ​ទាក់ ទាញ​បាន​ក្រុម​ចូលរួម​មាន​ចំនួន​រហូតដល់​៤៤​ក្រុម ដែល​នេះ​ជា​ចំនួន​ចូល រួម​ច្រើនជាង​មណ្ឌល​ផ្សេងៗ ។​

    អ្នករៀបចំ​ព្រឹត្តិការណ៍​ភេសជ្ជៈ Sposor Cup លោក សឹម សាន​ត្រាន គូសបញ្ជាក់ថា ក្រោយពី​បាន បញ្ចប់​ដោយ​រលូន​ចំនួន​៣​មណ្ឌល​កន្លងទៅ គឺ​មណ្ឌល​ខេត្តកណ្តាល​, ភ្នំពេញ និង​មណ្ឌល​សៀមរាប ហើយ មណ្ឌល​បាត់ដំបង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក រីឯ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នឹងត្រូវ​ប្រកួត​សម្រាំង​រក​២​ក្រុម​ខ្លាំងៗ នា​ថ្ងៃ ទី​២៦ និង​២៧​វិច្ឆិកា ខាងមុខ​។   

    ៣​មណ្ឌល ដែល​បញ្ចប់​ការប្រកួត​ជា​បន្តបន្ទាប់​នោះ គឺ​មណ្ឌល​ខេត្តកណ្តាល ក្រុម​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ Victory FC និង​ក្រុម​ដូនពេញ​ហើយ​ក្រុម​ឪម៉ាល់ និង​Rolling FC ជា​ក្រុម​ខ្លាំង​ប្រចាំ​មណ្ឌល​ភ្នំពេញ ខណៈ​មណ្ឌល​សៀមរាប ២​ក្រុម​ខ្លាំងៗ​បាន​ទៅលើ​ក្រុម​សៀមរាប FC និង​ក្រុម Angkor Legends FC​។ Sponsor Cup មាន​៥​មណ្ឌល ដោយ​ក្នុង​មណ្ឌល​នីមួយៗ​យក​ក្រុម​ខ្លាំងៗ​ចំនួន​២ សរុប​ចំនួន​១០ ក្រុម​ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ទីលាន T-Soccer ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១០ និង​១១ ខែធ្នូ ខាងមុខ​។​

    ចំពោះ​ប្រាក់រង្វាន់​ជ័យលាភី​សម្រាប់​តាម​មណ្ឌល​នីមួយៗ គឺ​ជើងឯក​ទទួលបាន​២​លាន​រៀល និង​ជើង ឯក​រង ១​លាន​៦​សែន​រៀល​។ ចំណែកឯ​ប្រាក់រង្វាន់​ជ័យលាភី សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ជើងឯក ៨​លាន​, ជើងឯក​រង ៦​លាន និង​ក្រុម​ចំណាត់ថ្នាក់​លេខ​បី ៤​លាន និង​៧​ក្រុម​ទៀត ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ២​លាន ស្មើៗ​គ្នា​ដោយ​ព្រឹត្តិការណ៍​ទាំងមូល​នេះ​មាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់ ៥០​លាន​រៀល​ឯណោះ​។​

    ការប្រកួត Sponsor Cup នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ហេ​រ៉ូ​ឃី​ង ដែល​នាំចូល និង​ចែកចាយ​ភេសជ្ជៈ Sponsor ដែល​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើឡើង​ជាច្រើន​ឆ្នាំ​មកហើយៗ​តែងតែ​ទទួលបាន​ការគាំទ្រ​យ៉ាង ខ្លាំង​ពី​បណ្តា​ក្លឹប​កីឡាបាល់ទាត់​ក្នុង​សាល នានា​ទូទាំងប្រទេស​៕

adverise with khmeread

មតិយោបល់