adverise with khmeread Unnamed %284%29

ជម្រើសជាតិ​កម្ពុជា​ប្រជែង​ពិន្ទុ​ជាមួយ​ម៉ាឡេស៊ី ក្នុង​ពូ​ល​Bព្រឹត្តិការណ៍ AFF Suzuki Cup 2016 នៅប្រទេសមី​យ៉ាន់​ម៉ា

    មី​យ៉ាន់​ម៉ា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹងត្រូវ​ប្រកួតប្រជែង​ស្វែងរក​៣​ពិន្ទុ​នៅ​ប្រកួត​ដំបូង​របស់ខ្លួន​ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នា​ថ្ងៃទី​២០ វិច្ឆិកា ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ នៅ​ទីលាន Thuwunna Stadium ប្រទេស​មី​យ៉ាន់​ម៉ា សម្រាប់​ការប្រកួត​ក្នុង​ពូ​ល​B នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០១៦​។​

    បើតាម​កម្មវិធី​ប្រកួត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន AFF បាន​ឲ្យ​ដឹងថា ការប្រកួត​នេះ​នឹងត្រូវ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ វិច្ឆិកា​ដល់​ថ្ងៃទី​២៦​វិច្ឆិកា សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល​ទាំងពីរ ហើយ​គ្រោង​បញ្ចប់​វគ្គ ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​១៧ ធ្នូ​។​

    វគ្គ​សន្សំ​ពិន្ទុ ដែលមាន​រយៈពេល​៨​ថ្ងៃ គឺ​ប្រកួត​ឈ្លាស់គ្នា​១​ថ្ងៃ​មាន​២​ប្រកួត​ដូចៗ​គ្នា ពោលគឺ​១​ថ្ងៃ សម្រាប់​ពូ​ល​A ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន និង​១​ថ្ងៃ​សម្រាប់​ពូ​ល​B​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា​។ ពូ​ល​A មាន​៤​ក្រុម គឺ​ម្ចាស់ ផ្ទះ​ហ្វីលីពីន​, ថៃ​, សឹង្ហ​បុរី និង​ឥណ្ឌូណេស៊ី រីឯ​ពូ​ល​B មាន​៤​ក្រុម​ដែរ គឺ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​, កម្ពុជា​, វៀតណាម និង​ម៉ាឡេស៊ី​។​

    ដោយឡែក​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រៅពី​ប៉ះ​ជាមួយ​ម៉ាឡេស៊ី នៅ​ថ្ងៃ​បើកឆាក នឹងត្រូវ​ប្រជែង ពិន្ទុ​ជាមួយ​ក្រុម ម្ចាស់ផ្ទះ នៅ​ថ្ងៃទី​២៣ វិច្ឆិកា និង​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម នា​ថ្ងៃទី​២៦​វិច្ឆិកា ដែលជា​ប្រកួត​ចុង ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​។​

    ក្រុម​កម្ពុជា​បាន​ឡើងទៅ​វគ្គ​ចែក​ពូ​ល​នេះ គឺ​បន្ទាប់ពី​បាន​យកឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​៣​ប្រកួត​ឈ្នះ​ទាំង ៣ ប្រកួត​ក្នុងឋានៈ​ជា​ក្រុម​ម្ចាស់ផ្ទះ ដែល​ឈ្នះ​ឡាវ ទី​ម័​រ​ខាងកើត និង​ប្រ៊ុយណេ​៕ (​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់