adverise with khmeread Cristiano ronaldo james rodriguez 1tlnfd2pmg4lk1btk60rqu6ls4

Faustino Asprilla៖ ការឆ្លង​ចរិត​អាក្រក់​ពី Ronaldo អាចធ្វើឱ្យ​មិត្ត​រួម​ក្រុម​កូ​ឡុំ​ប៊ី​ទះកំផ្លៀង James Rodriguez ថ្ងៃ​ណាមួយ​ជាមិនខាន

​    ​Faustino Asprilla ជឿជាក់ថា Cristiano Ronaldo គឺជា​ឥទ្ធិពល​ដ៏​អាក្រក់​មួយ​ដែល​បាន​ជះ​ទៅលើ James Rodriguez ខណៈដែល​តារាបាល់ទាត់​ឆ្នើម​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​កំពុងចម្លង​សកម្មភាព​ដ៏​អកុសល​ជាច្រើន​បន្ថែមទៀត​ពី​មិត្ត​រួម​ក្រុម​អធិរាជ​ស Real Madrid របស់គាត់​។​

​    ​James ក្លាយជា​តារាបាល់ទាត់​ល្បី​លំដាប់​ជម្រើសជាតិ​របស់គាត់ បន្ទាប់ពី​បង្ហាញ​ការលេង​ដ៏​អស្ចារ្យ ទាក់ទាញ​ក្រុម​ធំៗ​លើ​ពិភពលោក​។​

​    ​ទាំងនោះ​អាច​ត្រូវបាន​ចាត់ទុកថា​ជា​រឿង​វិជ្ជមាន​តែមួយ​សម្រាប់​ក្រុមបាល់ទាត់​អន្តរជាតិ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ ប៉ុន្តែ Asprilla បានបង្ហាញ​ការព្រួយបារម្ភ​ថា ការចំណាយ​ពេលធ្វើការ​ជាមួយនឹង​តារា​ឆ្នើម​របស់​ពិភពលោក​បានធ្វើឱ្យ​សាប​កិត្តិនាម​របស់​តារា​វ័យ ២៥ ឆ្នាំ​រូបនេះ​។​

​    ​គាត់​បានឃើញ​រឿង​អវិជ្ជមាន​ជាច្រើន​ពី​មិត្ត​រួម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ដ៏​មាន​សម្ថ​ភាព​របស់ខ្លួន ជាមួយនឹង​កាយវិការ​ដែល​មិត្ត​រួម​ក្រុម​មិនបាន​ប៉ះបាល់​ទៅឱ្យ​គាត់​លេង ឬ​ទម្រង់​ផ្សេងៗ ដែល​គាត់​រំពឹងថា​ការឆ្លុះបញ្ចាំង​ទាំងនោះ ជា​ញឹកញាប់​ត្រូវបាន​ប្រទះឃើញ​ពី Ronaldo នៅឯ​ទឹកដី Santiago Bernabeu ។​

​    ​Asprilla ដែល​បាន​បង្ហាញខ្លួន​ចំនួន ៥៧​លើក​សម្រាប់​ប្រទេស​របស់ខ្លួន​អំឡុង​អាជីព​ជា​តារាបាល់ទាត់​របស់គាត់ បានបញ្ជាក់​ទៅកាន់ ESPN ពី​សកម្មភាព​របស់ James អំឡុង​លទ្ធផល​បរាជ័យ ៣-០ ក្រោម​ដៃ​អា​ហ្ស​ង់​ទីន​របស់​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​អង្គា​រថា "​កាលពីពេល​ថ្មីៗ​នេះ​អ្វីដែល​ខ្ញុំ​កំពុង​ឃើញ​ពី James ដែល​ខ្ញុំ​ស្រឡាញ់ និង​គោរព​បំផុត គឺថា ចំណង​មិ​ត្ដ​ភាព​របស់គាត់​ជាមួយនឹង Cristiano Ronaldo នៅឯ Real Madrid គឺ​កំពុង​បំផ្លាញ​គាត់​។​

​    ​គាត់​មាន​កាយវិការ​ដូចគ្នា ពេលដែល​ពួកគេ​មិនបាន​បញ្ជូន​បាល់​ទៅដល់​គាត់ (​ក្នុង​ក្រុមបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​)​។ ពេលដែល​ពួកគេ​មិនបាន​បញ្ជូន​បាល់​ឱ្យ Cristiano គាត់​បង្ហាញ​កាយវិការ​ឆ្កា​ដៃ​ឆ្កា​ជើង​ទៅកាន់​អ្នក​គ្រប់គ្នា​។ ក្នុង​ក្រុមបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី (James) បក់ដៃ​របស់គាត់​ទៅកាន់​មិត្ត​រួម​ក្រុម​របស់ខ្លួន​។ នៅឯ​ការចាប់ផ្តើម​នៃ​ការប្រកួត គាត់​បានបង្ហាញ​ទៅមុខ​ក្រ​ម៉ូ​វ​ទៅកាន់ Alavarez Balanta និង​បាន​បង្កើត​កាយវិការ​មិន​សមរម្យ​មួយ​។ ខ្ញុំ​មិនដឹងថា​តើ​វា​កើតឡើង​ដោយសារតែ គាត់​មិន​ប៉ះបាល់ ឬ​យ៉ាងណា​នោះឡើយ​"​។​

​    ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម Newcastle និង Parma លោក Asprilla ជឿជាក់ថា James ត្រូវការ​បង្ហាញ​ការគោរព​ច្រើនជាង​មុន​ទៅដល់​មិត្ត​រួម​ក្រុម​របស់គាត់ ដែលមាន​មនុស្ស​ជាច្រើន​ដែល​មើលទៅ​គាត់ ដោយ​និយាយថា គាត់​អាច​នឹងត្រូវ​ស៊ី​កំផ្លៀង បើ​នៅតែ​ធ្វើ​ចរិត​បែបនេះ​៕

adverise with khmeread

មតិយោបល់