adverise with khmeread Nices italian forward mario balotelli c

Mario Balotelli សន្យា​បើក​ឧទ្ធម្ភាគចក្រ​ហោះ​សំកាំង​ជុំវិញ​កីឡដ្ឋាន​របស់ Nice ប្រសិនបើ​ក្រុម​នេះ​គ្រង​ជើងឯក Ligue 1

    ​Mario Balotelli បាន​សន្យាថា នឹង​ជិះ​ឧទ្ធម្ភាគចក្រ​ហោះ​សំកាំង​ជុំវិញ​កីឡដ្ឋាន​របស់ Nice ប្រសិនបើ​ក្លឹប​ឈ្នះ​ពាន​លី​ក​កំពូល​របស់​បារាំង​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ធ្លាក់​ចូលទៅក្នុង​ភាព​ស្មុ​គ្រ​ស្មាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ អំឡុង​ការ​ចំណាយពេល​របស់គាត់​ក្នុងប្រទេស​កំណើត​អ៊ីតាលី​របស់គាត់ និង​ក្នុង​ទឹកដី​ប្រទេស​អង់គ្លេស​។​

​    ​គាត់​បានធ្វើ​ការផ្លាស់​ទៅកាន់ Nice នៅលើ​កិច្ចព្រមព្រៀង​មិនមាន​តម្លៃ​ខ្លួន​មួយ​ពី​ហង្ស​ក្រហម Liverpool ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ ហើយ​បានចាប់ផ្តើម​អាជីព​របស់គាត់​ក្នុងប្រទេស​បារាំង​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​។​

​    ​Balotelli អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំមួយ​គ្រាប់​ក្នុងការ​ប្រកួត​ក្នុង​លី​ក ខណៈដែល Nice បច្ចុប្បន្នកំពុង​អង្គុយ​នៅលើ​ចំណាត់ថ្នាក់​កំពូល​តារាង ដែលមាន​បី​ពិន្ទុ​នៅ​ពីលើ​ម្ចាស់​ជើងឯក​ចាស់ PSG ។​

​    ​ជាការ​ពិត វា​គឺ​នៅតែមាន​ផ្លូវ​ដ៏​វែងឆ្ងាយ​បន្តទៀត​ដើម្បី​ធ្វើដំណើរ​នៅក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ប្រសិនបើ Nice នៅតែ​ស្ថិតនៅលើ​ចំណាត់ថ្នាក់​កំពូល​ក្នុង​ខែឧសភា​ឆ្នាំក្រោយ Balotelli ច្បាស់​ជា​អាចបំពេញ​ការសន្យា​នេះ​បាន​ជាមិនខាន​៕

 

adverise with khmeread

មតិយោបល់