adverise with khmeread 1

នាង Taapsee Pannu៖ គ្រាន់តែ​បាន​សម្តែង​ជាមួយ​លោក Amitabh Bachchan គឺជា​ភាពជោគជ័យ​មួយ​ទៅហើយ​សម្រាប់​ខ្ញុំ​

​តារា​សម្តែង​នាង Taapsee Pannu ដែល​នឹង​ចាប់ផ្តើម​ធ្វើការ​ជាមួយ​តារា​ជើងចាស់​លោក Amitabh Bachchan នៅក្នុង​ខ្សែភាពយន្ត​របស់លោក Shoojit Sircar បាន​និយាយថា ការដែល​គ្រាន់តែ​បាន​សម្តែង​ជាមួយ​ជាមួយ​កំពូល​តារាភាពយន្ត​រូបនេះ​គឺជា​ភាពជោគជ័យ​មួយ​ទៅហើយ​សម្រាប់​ខ្ញុំ​។​

​នាង​បាន​និយាយថា "​វា​សឹងតែ​ដូចជា​សុបិន​មួយ​ក្លាយជា​ការពិត​។ ការដែល​គ្រាន់តែ​បាន​ថត​ជាមួយ​គាត់​គឺជា​ជោគជ័យ​មួយ​ទៅហើយ ហើយ​ខ្ញុំ​ទន្ទឹង​ចង់បាន​រឿងនេះ​ជា​យូរ​មកហើយ​"​។  

​នាង Taapsee ក៏ដូចជា​តារា​មួយចំនួនទៀត​នៅក្នុង​ពិភព​ខ្សែភាពយន្ត​បូលីវូដ ក៏​ជា​អ្នក​កោតសរសើរ​នៃ​ការសម្តែង​របស់​តារា​វ័យ ៧៣ ឆ្នាំ​រូបនេះ​ដែរ​។ គេ​មិនចាំបាច់​និយាយ​ក៏​ដឹង​ដែរ​ថា​នាង​រំភើបចិត្ត​រីករាយ​យ៉ាងខ្លាំង​ពេល​បាន​សម្តែង​ជាមួយ​គាត់​៕

adverise with khmeread
ប្រភព៖ បូលីវូដបាប់បល

មតិយោបល់