adverise with khmeread Brazils philippe coutinho l celebrate

ប្រិយមិត្ត​ហង្ស​ក្រហម​កំពុង​បែកញើស​! Philippe Coutinho អាច​អវត្តមាន​សម្រាប់​ការប្រកួត​រវាង Liverpool និង Southampton

    ​ហង្ស​ក្រហម Liverpool កំពុង​បែកញើស​សស្រាក់​ជុំវិញ​បញ្ហា​កាយសម្បទា​របស់ Philippe Coutinho ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទ្វីបអាមេរិក​សម្រាប់​កា​ត្វ​កិច្ច​បាល់ទាត់​អន្តរជាតិ និង​បានធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ទឹកដី​អង់គ្លេស​វិញ កាលពី​ថ្ងៃ​ពុធ រួមជាមួយ​នឹង​មិត្ត​រួម​សញ្ជាតិ​របស់គាត់ Roberto Firmino ។​

​    ​គាត់​ត្រូវបាន​គេ​ផ្តិត​រូបភាព​នៅឯ​មន្ទីរពេទ្យ Spire Hospital របស់ Liverpool កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវបាន​គេ​ជឿជាក់ថា​គាត់​បាន​ឆ្លងកាត់​ការ​ស្កែ​ន​ពិនិត្យ​រក​បញ្ហា​របួស​មួយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Liverpool Echo ។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​ដែល​ស្ថិតនៅក្នុង​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​រូបនេះ បាន​លេង​ក្នុង​រយៈពេល ១៧០​នាទី​សម្រាប់​ប្រេ​ស៊ី​ល អំឡុង​កា​ត្វ​កិច្ច​បាល់ទាត់​អន្តរជាតិ ខណៈដែល​គាត់​បាន​ជួយ​ឱ្យ​ពួកគេ​ឈ្នះ​ការប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក World Cup ទៅលើ​អា​ហ្ស​ង់​ទីន និង​ប្រទេស​ប៉េ​រូ​។​

​    ​Coutinho និង Firmino ត្រូវបាន​គេ​រាយការណ៍​ថា​បានធ្វើ​ដំណើរ​ទៅកាន់​ជំរំ​ហ្វឹកហាត់ Melwood កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​មិនមាន​ការហ្វឹកហាត់​អ្វីមួយ​នោះឡើយ​ជាមួយនឹង​ឈុត​ជម្រើស​ដំបូង​របស់លោក Jurgen Klopp៕

adverise with khmeread

មតិយោបល់