adverise with khmeread Untitled 1

ក្រសួងសុខាភិបាល​ប្រកាសថា​មិនមាន​ករណី​ហ្ស៊ី​កា​ត្រូវបាន​រកឃើញ​នៅ​ខេត្តកំពង់ចាម​ទេ ដោយមាន​ការបញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​

    ​ក្រសួងសុខាភិបាល​បាន​និយាយថា ក្រោយពី​ក្រសួង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ការផ្ទុះ​ករណី​ហ្ស៊ី​កា​លើកទីមួយ​នៅ​កម្ពុជា នៅវេលា​ម៉ោង​៧:៣០​នាទី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ជូន​ព័ត៌មាន​បន្ថែម​មក​ថា ករណី​អ្នក​ដែលថា​វិជ្ជមាន​ហ្ស៊ី​កា​នោះ គឺ​អវិជ្ជមាន​ទេ ក្រោយពេល​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​តាម​បច្ចេកទេស​មន្ទីរ​ពិសោធ​ន៌​តាមបែប Sequencing Method ជា​បន្តទៀត ដើម្បី​រក​ភាព​ប្រាកដ​នៃ​ហ្សែ​ន​របស់​វីរុស​នេះ​។ ដូច្នេះ មិនមាន​ករណី​វិជ្ជមាន​ហ្ស៊ី​កា ត្រូវបាន​រកឃើញ​នៅ​ខេត្តកំពង់ចាម​នោះទេ​។ 

​    ​ក្រសួងសុខាភិបាល​បាន​បន្តថា ខ្លួន​នឹង​ចេញ​សេចក្តីប្រកាស​កែតម្រូវ​ព័ត៌មាន​ខាងក្រោម​នេះ​ក្នុងពេល​ឆាប់ៗ​នេះ​។ ហើយ​សូមមេត្តា​អធ្យាស្រ័យ​អភ័យទោស​លើ​ការជូន​ព័ត៌មាន​មិន​ត្រឹមត្រូវ​ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បានបញ្ជាក់​ក្នុង​លទ្ធផល​ថា​វិជ្ជមាន​លើ​ការពិនិត្យ​ឈាម​លើក​ទី​១​របស់ខ្លួន​មក​ក្រសួង ហើយ​លទ្ធផល​ពិនិត្យ​លើក​ទី​២​ក្នុងថ្ងៃនេះ គឺ​អវិជ្ជមាន​ហ្ស៊ី​កា​ទេ​។​

​​    ​ដូច្នេះ មិនមាន​ករណី​ហ្ស៊ី​កា​នៅ​ខេត្តកំពង់ចាម​នោះឡើយ​៕​

adverise with khmeread

មតិយោបល់