adverise with khmeread Aaa

នាយករដ្ឋមន្ត្រី​ជប៉ុន​អួតថា​ជា​មេដឹកនាំ​ទីមួយ​ដែល​បាន​ជួប​ត្រាំ​មុនគេ តែ​ឥឡូវ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចេញមក​អួត​ដែរ ថា​ខ្លួន​ធ្លាប់​លេង​កូន​ហ្គោល​ជាមួយ​ត្រាំ និង​ត្រូវ​ត្រាំ​អញ្ជើញ​ទៅដល់​ផ្ទះ​គាត់​ទៀត​

    ​រដ្ឋការ​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​ដូ​ណា​ល់ ត្រាំ អាចធ្វើឱ្យ​មេដឹកនាំ​ពិភពលោក​ជាច្រើន​នាក់​ព្រួយបារម្ភ ប៉ុន្តែ​កុំ​រាប់បញ្ចូល នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ក្នុងចំណោម​ពួកគេ​អី​។ 

​    ​ដោយ​ថ្លឹងថ្លែង​អំពី​បុគ្គលិកលក្ខណៈ​របស់លោក​ត្រាំ​ពេល​គាត់​ចូលកាន់​តំណែង លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​និយាយថា គាត់​ស្គាល់​លោក​ត្រាំ​ច្បាស់​ណាស់ និង​ធ្លាប់​លេង​កូន​ហ្គោល​ជាមួយ​គាត់​ទៀត​។ 

​    ​លោក​ណា​ជីប​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ក្នុងពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ជប៉ុន​ថា "​គាត់ (​ត្រាំ​) បាន​អញ្ជើញ​ខ្ញុំ​ទៅផ្ទះ​របស់គាត់ និង​ណែនាំ​ខ្ញុំ​ឱ្យ​ស្គាល់​ប្រពន្ធ​កូន​គាត់​។ ខ្ញុំ​ថែមទាំង​បាន​ថតរូប​វាយ​កូន​ហ្គោល​ជាមួយគ្នា​។ ហើយ​ឥឡូវ​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ិន​ហ្សូ អា​បេ​និយាយ​អី​ណា​ថា គាត់​ជា​នាយករដ្ឋមន្ត្រី​តែមួយគត់ ដែល​បាន​លេង​កូន​ហ្គោល​ជាមួយ​ប្រធានាធិបតី​អូ​បា​ម៉ា និង​ត្រាំ​"​។ 

​    ​ប្រធានាធិបតី​អូ​បា​ម៉ា​ជា​ប្រធានាធិបតី​ទីមួយ​ដែល​បាន​មកលេង​ម៉ាឡេស៊ី​មុនគេ​តាំងពី​ឆ្នាំ ១៩៦៦ ហើយ​បានមក​ទស្សនកិច្ច​គូ​ឡា​ឡាំ​ពួ​ក្នុង​ឆ្នាំ ២០១៤ និង​ម្តងទៀត​ក្នុង​ឆ្នាំ ២០១៥​។ 

​    ​លោក​ណា​ជីប​ត្រូវបាន​សួរថា​តើ​គាត់​មាន​ជំនឿ​ចិត្ត​រក្សាបាន​ទំនាក់ទំនង​កក់ក្តៅ​ជាមួយ​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក​ត្រាំ ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ទី ៤៥ នៅ​ថ្ងៃទី ២០ មករា ដែរ​ឬ​អត់​។ 

​    ​លោក​និយាយថា "​វា​មិនមែនជា​ល្បែង​បូក​ចេញ​លេខ​សូន្យ​ទេ​។ ម៉ាឡេស៊ី​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​យើង ប៉ុន្តែ​នោះ​មិនអាច​បញ្ចុះបញ្ចូល​យើង​ពី​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ជប៉ុន​និង​អាមេរិក​ទេ​"​។ 

​    ​អំពី​ផែនការ ២០០ ថ្ងៃ​ដំបូង​នៃ​ការ​កាន់អំណាច​របស់លោក​ត្រាំ​ដើម្បី​សម្រួច​ឡើងវិញ​នូវ​ពាណិជ្ជកម្ម​របស់​អាមេរិក ក្នុងនោះ​រាប់ទាំង​ការលុបចោល​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​ម៉ាឡេស៊ី​និង​ជប៉ុន​បានផ្តល់​សច្ចាប័ន​នោះ លោក​ណា​ជីប​បាន​និយាយថា ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​គួរតែ​ផ្តល់ឱ្យ​គាត់​នូវ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​ជាមុនសិន​"​។ 

​    ​លោក​បន្ថែមថា "​យើង​ត្រូវ​ចាំមើល​សិន​។ អ្វីដែល​គាត់​និយាយ​អំឡុងពេល​ឃោសនាបោះឆ្នោត​អាច​នឹងមិន​ដូច​អ្វីដែល​គាត់​សម្រេចចិត្ត ពេល​នៅក្នុង​តំណែង​នោះទេ​។ ក្នុងនាម​ជា​មេដឹកនាំ​ពិភព​សេរី​មួយ អ្វីដែល​គាត់​ធ្វើ​គឺ​ត្រូវ​គិតគូរ​ល្អិតល្អន់​ណាស់​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់