adverise with khmeread Aa

មិន​នឹកស្មាន អន្ទាក់​កម្ចាត់​មូស និង​សត្វល្អិត​គ្រប់​ប្រភេទ​នៅ​រដូវភ្លៀង គឺ​ងាយស្រួល​ធ្វើ​យ៉ាងនេះ​សោះ​! ធ្វើ​រួច​ចាប់​ខ្ទេច​គ្មាន​សល់​ឡើយ​

    ​មាន​វិធី​ច្រើនណាស់​ដើម្បី​កម្ចាត់​មូស​និង​សត្វ​ល្អជា​ច្រើន​ទៀត​ដែល​រំខាន​យើង​នៅ​រដូវភ្លៀង ប៉ុន្តែ​វិធី​ទាំងនោះ​គឺ​ចំណាយលុយ​ច្រើនណាស់ ហើយ​សារធាតុ​ផ្សំ​ក្នុង​ផលិតផល​កម្ចាត់​មូស​ទាំងនោះ​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ទៀត​។ 

​    ​ប៉ុន្តែ​មាន​វិធី​មួយ​ដែល​លោកអ្នក​អាចអនុវត្ត​បាន ដោយ​ប្រើ​គ្រឿងផ្សំ​នៅផ្ទះ​បាយ​ប៉ុណ្ណោះ​។​

​    ​* អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​
​    ​- ដប​ប្លា​ស្ទិ​ក​ទទេ​មួយ​ចំណុះ​ពីរ​លីត្រ​
​    ​- ទឹក​ឧណ្ហៗ បន្តិចបន្តួច​
​    ​- ស្ករត្នោត ១ ស្លាបព្រា​បាយ​
​    ​- មេដំបែ ១ ស្លាបព្រា​កាហ្វេ​

​    ​* វិធី​ធ្វើ​
​    ​កាត់​ដប​ជា​ពីរ រួច​ដាក់​គ្រឿងផ្សំ​ចូលគ្នា ហើយ​ចាក់​ចូល​ដប​ជ័រ​នោះ​។ រួច​យក​ក្បាល​ដប​ដែល​កាត់​អំបាញ់មិញ ផ្កាប់​ចូល​មាត់​ដប ហើយ​យកទៅដាក់​នៅ​ជុំវិញ​ផ្ទះ​ដើម្បី​ទាក់​មូស​ឱ្យចូល​ក្នុង​ដប​នោះ​។ 

​    ​គួរ​បញ្ជាក់ថា ក្លិន​របស់​មេដំបែ​និង​ស្ករត្នោត ជា​របស់​ទាក់ទាញ​បំផុត​ចំពោះ​មូស និង​សត្វល្អិត​គ្រប់​ប្រភេទ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់