adverise with khmeread Aa

នរណាថា​លើ​លោក​នេះ​អត់​ខ្មោច​? អ្នកបើក​ឡាន​នៅ​ថៃ​ភ័យ​ស្ទើរ​រាគ​នោម ពេល​ថត​ឃើញ​ខ្មោច​ស្រី​អង្គុយ​ពីក្រោយ​ឡាន​តាក់ស៊ី​

    ​អ្នកបើកបរ​តុ​ក​ស្លុត​ម្នា​ក់បាន​ថត​ឃើញ​អ្វីដែល​គាត់​បាន​អះអាងថា ជា​ខ្មោច​ស្រី​ដែល​បាន​អង្គុយ​នៅលើ​ក្រោយ​រថយន្ត​តាក់ស៊ី​មួយគ្រឿង ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​តាមផ្លូវ​។​

​    ​ឃ្លី​ប​វីដេអូ​ដ៏​ចម្លែក​នេះ​បានបង្ហាញ​ពី​នារី​ម្នាក់​ជាមួយ​សក់វែង ហើយ​ពាក់អាវ​ស​ឆ្នូត​ខ្មៅ និង​ខោខ្លី អង្គុយ​ក្រោយ​ឡាន​តាក់ស៊ី​មួយ​ដែល​កំពុងបើក​តាមផ្លូវ​ធំ​យ៉ាង​លឿន​។​

​    ​ឥឡូវនេះ​ប៉ូលិស​កំពុង​ព្យាយាម​តាមដាន​នារី​ម្នាក់នេះ​បន្ទាប់ពី​បានឃើញ​ឃ្លី​ប​វីដេអូ ដែល​ត្រូវបាន​គេ​ចុច​ទស្សនា​ជាង ២,៧ លាន​ដង​ចាប់តាំងពី​បង្ហោះ​ចូល​បណ្តាញ​សង្គម​។ 

​    ​អ្នក​ថតរូប​លោក Powarit Katkul បាន​ថត​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​នៅក្នុង​សង្កាត់ Huai Khwang ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​    ​ប្រជាជន​ថៃ​តែង​ជឿថា​លើ​លោក​នេះ​ពិត​ជាមាន ខ្មោច ដោយសារតែ​ប្រពៃណី​វប្បធម៌​ជឿ​លើ​អប្បិយ​ជំនឿ​ដ៏​ងប់​ង​ល់រ​បស់​ប្រជាជន​ប្រទេស​នេះ​។​

​    ​មនុស្ស​ស្រី​ម្នាក់នេះ​បាន​អង្គុយ​យ៉ាង​ស្ងប់ស្ងៀម ប៉ុន្តែ​នាង​បាន​សម្លឹងមើល​តែម​នុស្ស​នៅក្នុង​ឡាន​ប៉ុណ្ណោះ​ខណៈ​នាង​សង្កេតឃើញ​ខ្លួន​នាង​ត្រូវបាន​គេ​ថត​។​

​    ​លោក Powarit បាន​ប្រាប់​មន្ត្រីប៉ូលិស​ថា ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅលើ​ផ្លូវ Rama IX កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នៅវេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច ហើយ​គាត់​សឹង​មិន​ជឿ​ភ្នែក​ខ្លួនឯង​ពេល​ឃើញ​រឿង​បែបនេះ​។ នៅក្នុង​វីដេអូ គេ​អាច​ឮ​គាត់​សួរ​មិត្តភក្តិ​គាត់​ថា "​មើលឃើញ​អី​ដែល​ញុំ​មើលឃើញ​អត់​?"​។​

​    ​ប៉ូលិស​បាន​ពិនិត្យ​ស្លាក​លេខ​ឡាន ហើយ​បាន​រកឃើញថា ឡាន​នេះ​ត្រូវបាន​លុបចោល​ដោយ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក និង​ចុះបញ្ជី​ថ្មី​ក្រោម​ស្លាក​ក្រុមហ៊ុន​តាក់ស៊ី Opel​។ យ៉ាងណាក្តី រថយន្ត​នេះ​មាន​ពណ៌​ក្រហម ហើយ​មើលទៅ​ដូច​មិនមែនជា​ឡាន​តាក់ស៊ី​ទេ​។ 

​    ​មន្ត្រីប៉ូលិស​បាន​និយាយថា ពួកគេ​កំពុងធ្វើការ​ទាក់ទង​ម្ចាស់​ឡាន​ដើម្បី​សាកសួរ​សំណួរ​មួយចំនួន​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់