adverise with khmeread Untitled 1

នរណាថា​បន្ទប់​សណ្ឋាគា​រ និង​ផ្ទះសំណាក់​មាន​សុវត្ថិភាព មើល​វីដេអូ​នេះហើយ ត្រូវ​ប្រយ័ត្ន​ចាប់ពីពេលនេះ​ទៅ​!

    ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដា​រា​ចែម បានឱ្យដឹងថា​សោ​ធម្មតា និង​សោ​អេ​ឡិច​ត្រ​និ​ច​នៅ​សណ្ឋាគារ​មិនមាន​សុវត្ថិភាព​ទេ​។ លោក​បាន​ព្រមាន​ដល់​អ្នក​ទៅ​ដេក​នៅ​សណ្ឋាគារ​ទាំងឡាយ​ឱ្យ​ប្រុងប្រយ័ត្ន ដោយ​គាត់​បាន​ថត​វីដេអូ​ចំនួន​ពីរ​ទាក់ទង​នឹង​អ​សុវត្ថិភាព​របស់​សោ​ទ្វារ​បន្ទប់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ជាដើម​។​

​    ​វីដេអូ​ទីមួយ​លោក​បានបង្ហាញ​ពី​សោ​ទ្វា​អេ​ឡិច​ត្រ​និ​ច ដោយ​ប្រើល្បិច​យក​បន្ទះ​ប្លា​ស្ទិ​ចរឹង​កាត់ទ​ម្រឹ​ម​ល្មម​នឹង​ដៃ​បើកទ្វារ​បន្ទប់​យ៉ាង​ងាយៗ​។​

​    ​វីដេអូ​ទី​ពីរ​លោក​បាន​យក​បៀរ​នីឡុង ទៅ​រុញ​គន្លឹះទ្វារ​ប្រើ​សោ​ធម្មតា​។ នេះ​ស​បញ្ចាក់​ថា​របស់​គ្រប់យ៉ាង​មិន​ប្រាកដ​ទំនើប​និង​សុវត្ថិភាព​ដូច​លោកអ្នក​គិត​នោះទេ​។​

​    ​ដោយឡែក​យោងតាម​ប្រភព​ដដែល​គាត់​បានឱ្យ​យក​កៅអី​ធ្ងន់ៗ​ដាក់​នៅ​ពីមុខ​ទ្វារ​បន្ទប់​មុនពេល​ចូល​គេង ដើម្បី​បញ្ចៀស​ពី​ចោរលួច​ចូល​បន្ទប់​ផងដែរ​។ 

​    ​ទោះយ៉ាងណា សណ្ឋាគារ​លំដាប់​ផ្កាយ​មួយចំនួន​បាន​បំពាក់​ទ្វារ​ដែលមាន​កាត​ឆូត ដែល​អាច​ការពារ​សុវត្ថិភាព​ទ្រព្យ​របស់​ភ្ញៀវ​បាន​។ លើកលែងតែ​ទ្វារ​ធម្មតា លោកអ្នក​គួរតែ​ប្រយ័ត្ន​។​

​    ​ដើម្បី​ជាក់​កាន់តែច្បាស់ ខាងក្រោម​នេះ​គឺជា​វីដេអូ​របស់​ដា​រា​ចែម​ព្រមាន​និង​បង្រៀន​ឱ្យដឹងពី​អ​សុវត្ថិភាព​របស់​សោ​បន្ទប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់