Unnamed %282%29

ភ្លើង​ឆេះ​ផ្ទះ ​៨​ ខ្នង​នៅ​សហគមន៍​បុរី​កីឡា​នៅ​ភ្នំ​បាត

    កណ្តាល ៖ មាន​ករណី​​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​កើតឡើង​បណ្តាលឱ្យ​ឆេះ​អស់​ផ្ទះ ​៨ ​ខ្នង​សង់​ពី​ឈើ​ជញ្ជាំង​ស្លឹក​ប្រក់ស័ង្កសី​នៅ​ចំណុច​សហគមន៍​បូរី​កីឡា​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សា​ដែក​ ​ស្រុក​ពញាឮ ខេត្តកណ្តាល​នា​ថ្ងៃទី​១៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ម៉ោង​៩ ​និង​៣០​នាទី​យប់មិញ​​ដោយ​មូលហេតុ​ឆ្លង​ចរន្ត​អគ្គិសនី។​

    ប៉ូលិស​និយាយថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ឆេះ ១-​ឈ្មោះ​ ចាន់ ស្រី ភេទ​ស្រី ផ្ទះ​មាន​ទំហំ ៥​ម​x៦​ម កំពស់​៥​ម៉ែត្រ សង់​ពី​ឈើ ជញ្ជាំង​ស្លឹក ប្រក​សង្ក​សី ​(​ខូចខាត​ទាំងស្រុង​), ២-​ឈ្មោះ សាន ណា​រ៉ា ភេទ​ស្រី ​ផ្ទះ​មាន​ទំហំ​ ៥​ម​x៦​ម កំពស់៥​ម៉ែត្រ សង់​ពី​ឈើ​ប្រស័​ង្ក​សី​ (​ខូចខាត​ទាំងស្រុង​), ៣-​ឈ្មោះ ​ខាន់ ស្រី​ពៅ ភេទ​ស្រី​ អាយុ ៣០​ ឆ្នាំ ផ្ទះ​មាន​ទំហំ ​៥​ម​x៦​ម កំពស់៥​ម៉ែត្រ សង់​ពី​ឈើ ជញ្ជាំង​ស្លឹក ប្រក​សង្ក​សី​(​ខូចខាត​ទាំងស្រុង​), ៤-​ឈ្មោះ រស់ សុខ​គា ភេទ​ស្រី ផ្ទះ​មាន​ទំហំ​ ៥​ម​x៦​ម កំពស់៥​ម៉ែត្រ (​ខូចខាត​ទាំងស្រុង​), ៥-​ឈ្មោះ ឡាយ សំអុល ភេទ​ប្រុស ផ្ទះ​មាន​ទំហំ​ ៥​ម​x៦​ម កំពស់​៥​ម៉ែត្រ​ (​ខូចខាត​ទាំងស្រុង​), ៦-​ឈ្មោះ ​គុច ស្រី​ស ភេទ​ស្រី ផ្ទះ​មាន​ទំហំ​ ៥​ម​x៦​ម កំពស់៥​ម៉ែត្រ សង់​ពី​ឈើ​ប្រក​ស័ង្ក​សី​ (​ខូចខាត​ទាំងស្រុង​)​, ៧-​ឈ្មោះ ​ឌី វណ្ណា ភេទ​ប្រុស ផ្ទះ​មាន​ទំហំ ​៥​ម​x៦​ម កំពស់​៥ម៉ែត្រ ​(​ខូចខាត​ទាំងស្រុង​) ​និង​៨-​ឈ្មោះ ហ៊ឹម ហឿន​ភេទ ស្រី ផ្ទះ​មាន​ទំហំ​ ៥​ម​x៦ កំពស់​៥​ម៉ែត្រ​ (​ខូចខាត​ពាក់កណ្តាល​)​។​

    ប៉ូលិស​បន្តថា ការឆ្លង​ចរន្ត​អគ្គិសនី​ពីដំបូង​ចេញពីផ្ទះ​ឈ្មោះ ខាន់ ស្រី​ពៅ ភេទ​ស្រី អាយុ ៣០​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ខណៈពេល​កើតហេតុ​ម្ចាស់ផ្ទះ​មិន​នៅទេ​។​ សម្ភារៈខូចខាត​រួម៖ ១-​ផ្ទះ​ចំនួន​ ៨ ​ខ្នង​, ២-​សម្ភារៈ​ផ្សេងៗ​ទៀត​កម្លាំង​ប៉ូលិស​បាន​សាកសួរ​បន្ត។​

    ករណីនេះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​៣​ប៉ុស្តិ៍  គឺ​កម្លាំង​ប៉ុស្តិ៍​ផ្សា​ដែក​,​ ភ្នំ​បាត ​និង​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​លួង សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ហើយ​មិន​បណ្តាលឱ្យ​រងគ្រោះ​ដល់​មនុស្ស​ទេ​៕

មតិយោបល់