adverise with khmeread Untitled 1

ក្មេងស្ទាវដែលហ៊ាន​សម្លុត​លោក​ផ្កាយ​៣ ន​ន្ទ សុខា ថា "ហ្អែ​ង​ដឹងថា​អញ​កូន​នរណា​អត់​?" ត្រូវបានស្គាល់​អត្តសញ្ញាណ

    ភ្នំពេញ ៖ ក្មេងស្ទាវ​ម្នាក់​ដែល​បាន​ប្រើពាក្យ​សម្ដី​អសុរ​ស​ទៅលើ​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯ​ក ន​ន្ទ សុខា ដោយ​ស្រែកថា "ហ្អែ​ង​ដឹងថា​អញ​កូន​នរណា​អត់​?" ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ គឺជា​កូនប្រុស​លោក​វេជ្ជបណ្ឌិត​មួយរូប​នៅ​ខណ្ឌ​សែន​សុខ និង​ជាម​ន្ត្រី​យោធា​។​

    គួរ​បញ្ជាក់ថា ក្មេងស្ទាវ​ឈាមរាវ​ម្នាក់​ទំនង​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែលមាន​អាការៈ​ស្រវឹងស្រា​ខ្លាំង​បាន​បើករថយន្ត​ទៅ​បំ​បុក​រថយន្ត របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ម្តុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ រហូត​មាន​អន្តរាគមន៍​ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ ចុះទៅ​តាម​ចាប់​យកទៅ​ដោះស្រាយ​តាមច្បាប់​។​

    តាម​សំដី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯ​ក ន​ន្ទ សុខា ដែលជា​ជនរងគ្រោះ​បានឱ្យដឹងថា ដំបូង​រថយន្ត​របស់​ជនបង្ក​បាន​បើក​ថយ​ក្រោយមក​ប៉ះ​រថយន្ត​របស់លោក​ហើយ​លោក​ក៏​ចុច​ស៊ី​ផ្លេ។ ស្រាប់តែ​ជនបង្ក​នេះ ចុច​កញ្ចក់ ហើយ​ស្រែក​ដាក់​លោក​ថា "​ឡាន​អញ​បុក​ឡាន​ហ្អែ​ង​នៅ​? បើ​បុក​អញ​សង ហ្អែ​ង​ដឹងថា អញ​កូន​នរណា​គេ​អត់? ចាំមើល​អញ​បើក​បុក​ឡាន​ហ្អែ​ង​"​។​

    មិនទាន់​ស្រែ​កចប់​ផង ស្រាប់តែ​ជននេះ​បាន​បើករថយន្ត​បំណង​បុក​រូបលោក ហើយ​បើក​រត់​តែម្តង។ ពេលនោះ លោក​បើករថយន្ត​ដេញតាម រហូត​ទាន់​ និង​បាន​ទាក់ទង​ទៅ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដើម្បី​ឃាត់​យកទៅ​សួរនាំ។  ក្រោយពេល​កើតហេតុ ជនបង្ក​ត្រូវបាន​អាវុធហត្ថ​នាំខ្លួន​ទៅ​សាកសួរ​នៅ​អាវុធហត្ថ​រាជធានី​បន្តទៀត។​

    លោក​ផ្កាយ​៣ ដែលជា​​ជនរងគ្រោះ​បាន​អំពាវនាវ និង​ទទូចថា សូមកុំ​ឱ្យមាន​ការអន្តរា​គម​ន៍​ឱ្យសោះ​សូម​ទុក​ករណីនេះ​ឱ្យ​សមត្ថកិច្ច និង​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចុះ​។​

    បើតាម​ប្រភពពី​សង្គម ហ្វេ​ស​ប៊ុ​ក បង្ហោះ​ថា​ស្គាល់​អត្តសញ្ញាណ​យុវជន​ទំនើង​នោះ​ហើយ គឺជា​កូនប្រុស​លោក​វេជ្ជបណ្ឌិត (Doctor) នៅ​ខណ្ឌ​សែន​សុខ និង​រូបគេ​ជា​មន្ត្រី​យោធា​ផងដែរ​។​

    ក្មេងស្ទាវ​រូបនេះ មាន​មិត្តភក្តិ​មួយចំនួន សុទ្ធតែ​កូន​អ្នកធំ និង​អ្នកមាន​ផងដែរ ដែលមាន​គណនី Facebook ឈ្មោះ "Ya Ko Sa (Me Phea)"​។ មូលហេតុ​ដែល​រូបគេ​បាន​ប្រើ​ពាក្យសម្តី​បែបនេះ​ដោយសារតែ​ស្រវឹង​ខ្លាំង​។ ​នៅពេលនេះ​ក្មេងស្ទាវ​ខាងលើ កំពុង​ស្ថិតក្រោម​ការសួរនាំ នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៀត​៕

 

adverise with khmeread

មតិយោបល់