adverise with khmeread 0000000000

ឃាត់ម្នាក់យកកាំបិតកាប់របួស២នាក់និងបុរសអាមេរិកម្នាក់ចងកសម្លាប់ខ្លួន

    ព្រះសីហនុ ៖ មាន​ករណី​បុរស​ម្នាក់​មានទំនាស់​ពាក្យសម្តី​គ្នា​នាយក​កាំបិត​ប៊័​ង​តោ​កាប់​របួស​២​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​និង​មួយ​ករណី​ទៀត​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅក្នុង​ផ្ទះ​ប្រពន្ធ​ជនជាតិខ្មែរ​កើតឡើង​នៅ​ក្រុងព្រះសីហនុ​។​


    ១-​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី ១៦​មករា​ឆ្នាំ​២០១៦ ក្នង​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា យក​កាំបិត​ប៊័​ង​តោ​កាប់​ឲ្យ​របួស​បុរស​២​នាក់​ដែល​ប្រព្រឹត្តឡើង​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​


    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡុ​ច សា​ភាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។​ចំណែក​ជនរងគ្រោះ​២​នាក់​គឺ​១-​ដុង ទី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  មុខរបរ​កម្មករសំណង់ របួស​ដើមដៃ និង​ក្បាល​១​កាំបិត កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​និង ២-​នួន ចន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ របួស​ថ្ងាស​ខាងឆ្វេង កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ ។​វត្ថុតាង​ចាប់យក​បាន​: កាំបិត​តាំង​តោ ១ ។​


   ប៉ូលិស​បន្តថា មូលហេតុ​ផឹកស៊ី​ទាស់​ពាក្យសម្តី​គ្នា ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ​។​


   ២-​ដោយឡែក  នៅ​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​វេលា​មោង​១២​យប់​ប៉ូលិស​បានទទួល​ព័ត៌មាន​ថា​មាន​ជនបរទេស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ស្តិ​ត​នៅ​ក្រុមទី ២៤ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​


     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ  DZUIK RADOMIR ភេទ​ប្រុស​កើត​ថ្ងៃទី  20.06.1956  សញ្ជាតិ អាមេរិកកាំង កាន់​លិខិតឆ្លងដែន​លេខ​ 442601176  សុពលភាព​ថ្ងៃទី  05.05.2018  បានមក​ស្នាក់នៅ​លំនៅដ្ឋាន​ផ្ទាល់ខ្លួន ជាមួយ​ប្រពន្ធ​ជា​ជនជាតិខ្មែរ ឈ្មោះ​ជួន ប៊ុន​ឡាង អាយុ​៣៣​ឆ្នាំ តាំងពី​ឆ្នាំ​២០០៥​មកម្ល៉េះ​។​


    លុះ​មកដល់​ពេលវេលា​ថ្ងៃខែ​ខាងលើ​ក៏​ស្រាប់​តែមាន​ហេតុការណ៍​ចងក​ស្លាប់​។​
​បច្ចុប្បន្ន​សាកសព​កំពុង​រង់ចាំ​ប៉ូលិស​បច្ចេកទេស​វិទ្យាសាស្ត្រ​និង​គ្រូពេទ្យ​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​សាកសព ៕​

 

adverise with khmeread

មតិយោបល់