1

នរណា​ក៏​ទទួលស្គាល់ថា​ក្តាម​មាន​រសជាតិ​ឆ្ងាញ់​ដែរ ប៉ុន្តែ​វា​មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​ជាច្រើន ដែល​អ្នក​នៅ​មិនទាន់​ដឹង​!

    ​ឱ្យតែ​ដល់ពេល​ដើរលេង​ម្ដងៗ មនុស្ស​ភាគច្រើន​តែងតែ​ងាក​ទៅរក​ឆ្នេរសមុទ្រ​ភាគច្រើន ដើម្បី​ទៅលេង​ទឹកសមុទ្រ​និង​បរិភោគ​អាហារ​សមុទ្រ​ជាពិសេស​គឺ​ក្ដាម​តែម្ដង​។​

​    ​ថ្វីបើ​លោកអ្នក​ចូលចិត្ត​ពិសា​ក្ដាម​សមុទ្រ ប៉ុន្ដែ​លោកអ្នក​មិនបាន​ដឹង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា​នៅឡើយ​ទេ​។ ទាំងនេះ​ជា​រឿង​ដែល​អ្នក​គួរតែ​ដឹង​មុន​ពិសា​ក្ដាម​សមុទ្រ​។​

​    ​* អត្ថប្រយោជន៍​៖
​    ​- សាច់​ក្ដាម​ល្អ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ដោយសារ​វា​មាន​សារធាតុ Chromium ជាតិ​រ៉ែ ដែល​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​និង​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
​    ​- អាហារ​តែមួយគត់​មាន​ហានិភ័យ​តិច​បំផុត​នៃ​ជំងឺមហារីក​។​
​    ​- ល្អ​សម្រាប់​បេះដូង និង​ខួរក្បាល ដោយសារ​វា​មាន​ខ្លាញ់​អូ​មេ​ហ្គា ៣​។​
​    ​- ល្អ​សម្រាប់​សន្លាក់​ដៃជើង​។​
​    ​- ល្អ​សម្រាប់​សរសៃប្រសាទ​ដោយសារ​វីតាមីន B12 ។​
​    ​- សាច់​របស់​វា​ដូចជា​បាតុភូត​មួយ​អ៊ីចឹង ដោយសារ​វា​គឺជា​ប្រភព​ប្រូតេអ៊ីន និង​មាន​អាស៊ីត​អា​មី​ណូ ២០ ប្រភេទ​ផ្សេងៗ​គ្នា​។​
​    ​- ពិសា​រាល់ថ្ងៃ​សម្រក​ទម្ងន់​។​

​    ​* គុណវិបត្តិ​៖
​    ​- សាច់​ក្ដាម​មាន​ជាតិ​អំបិល (​សូ​ដ្យូ​ម​) ច្រើន ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺលើសឈាម​គួរតែ​ពិសា​តិចតួច​បំផុត​។​
​    ​- ថ្វីបើ​វា​មាន​ខ្លាញ់​អូ​មេ​ហ្គា ៣ ល្អ​សម្រាប់​បេះដូង ប៉ុន្ដែ​វា​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល ដែល​បង្ក​ហានិភ័យ​ជំងឺ​បេះដូង​។ ដូច្នេះ​គួរតែ​ពិសា​ក្នុង​កម្រិត​ល្មម​បាន​ហើយ​។​
​    ​- អូ​មេ​ហ្គា ៣ របស់​ក្ដាម​ល្អ​សម្រាប់​សន្លាក់​ដៃជើង ប៉ុន្ដែ​សាច់​ក្ដាម​មិនល្អ​សម្រាប់​ជំងឺ​សន្លាក់ Gout (​សន្លាក់​មេជើង​) ទេ ដោយសារ​វា​មាន​សារធាតុ Purine ខ្ពស់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់