adverise with khmeread 1

ឡាន​ថ្មី​ការពារ​សុវត្ថិភាព​ដូ​ណា​ល់​ត្រាំ​ស្រោបមាស​យក​ស្ទីល​ពណ៌​សក់​មាស​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី ប៉ុន្តែ​កម្រិត​សុវត្ថិភាព​គឺ​ខ្ពស់ជាង​រថយន្ត​អូ​បា​ម៉ា​ដាច់​

    ​លោក​ដូ​ណា​ល់​ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ការចូល​កាន់កាប់​តំណែង​របស់លោក​នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ នៅក្នុង​រថយន្ត​ប្រកប​សុវត្ថិភាព​ដ៏​ខ្ពស់បំផុត​។​

​    ​ដោយហេតុថា​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​មាន​ចំណង់​ចំណូលចិត្ត​ខាង​ភាពឆើតឆាយ ដូច្នេះ​រថយន្ត​ស្រោប​ពណ៌​មាស​នេះ​មើលទៅ​ពិតជា​ស័ក្តិសម​សម្រាប់​គាត់​ណាស់​។​

​    ​Dartz Motorz ជា​ក្រុមហ៊ុន​ឡេ​តូ​នី​ដែល​ផលិត​រថយន្ត​ផ្ទាល់ខ្លួន​ជាមួយ​របាំង​ការពារ​ដ៏​រឹងមាំ និង​ឆើតឆាយ បាន​រចនា​រថយន្ត​ស្រោបមាស​ដ៏​ធំ​មួយ​សម្រាប់​ប្រធានាធិបតី​អាមេរិក​ទី ៤៥​។​

​    ​ជាក់ស្តែង​រថយន្ត​នេះ​គឺជា​រថយន្ត​ដែល​បាន​កែច្នៃ​ពី Mercedes-Benz GL-Class ជាមួយ​របាំង​ការពារ​កម្រិត B7 កម្លាំង ១៥០០ សេះ​និង​មាន​ទាំង​ទ្វារ​ដែល​នឹង​ឆក់​នរណា​ដែល​ប៉ះ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​    ​រថយន្ត​ផ្លូវការ​របស់​ប្រធានាធិបតី​ត្រាំ​នឹង​ជា​ម៉ាក​ថ្មី ដោយ​ជំនួស​រថយន្ត The Beast ដែល​បច្ចុប្បន្ន​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​កំពុង​ប្រើប្រាស់​។​

​    ​រូប​ភាពលេច​ធ្លាយ​កាលពី​ដើមខែ​នេះ​បង្ហាញ​ពី​រថយន្ត​ថ្មី​របស់លោក​ត្រាំ​កំពុង​ត្រូវបាន​ធ្វើតេស្ត​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់