adverise with khmeread Unnamed

រថយន្ត​យី​ឌុប​ដឹក​ថ្ម​ដាច់​ហ្វ្រាំង​ជ្រុល​បុក​រថយន្ត​ ២​ គ្រឿង​ខ្ទេច ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​ប្រភេទ​យី​ឌុប​មួយគ្រឿង​មាន​ដឹក​ថ្ម​ពេញ​លើ​រថយន្ត​ហើយ​បើក​លឿន​ជាន់​ហ្វ្រាំង​មិនជា​ប់ ជ្រុល​ទៅបុក​រថយន្ត​ចំនួន​២​គ្រឿង​ដែល​កំពុងតែ​ឈប់​រងចាំ​ស្តុ​ប​នៅត្រង់ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា ស្ថិត​តាម​ប​ណ្ថោ​យ​ផ្លូវ​២៧១​ភ្ជាប់​៥៩៨ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ប្រភេទ​យី​ឌុប ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 3A-0201 ដឹក​ថ្ម​ពេញ​លើ​រថយន្ត បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ ៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ ខណៈ​មាន​រថយន្ត​កំពុង​ឈប់​រង់ចាំ​ស្តុ​ប នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា រថយន្ត​បាន​បន្ថយ​ហ្គ៊ែ​រម​កជាន់​ហ្វ្រាំង តែ​ហ្វ្រាំង​ចាប់​មិន​ស៊ី បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ​3D-4630 កំពុងតែ​ឈប់​រង់ចាំ​ស្តុ​ប​បណ្ដាលឱ្យ​ខូចខាត​ទ្វារ​ខាងស្ដាំ​។​

    បន្ទាប់មក​រថយន្ត​ដឹក​ថ្ម​នោះ មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​កំពុង​ឈប់​ស្តុ​ប ម៉ាក​ CRV​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-0178 ដែលមាន​អ្នកជិះ​នៅក្នុង​រថយន្ត​ចំនួន ​៤​ នាក់​បណ្ដាលឱ្យ​រង​ការខូចខាត​ផ្នែ​ង​ខាងក្រោយ​ស្ទើរ​ទាំងស្រុង តែ​សំណាងល្អ​មិនមាន​មនុស្ស​រងរបួស​អ្វី​នោះទេ។​

    បើតាម​សម្ដី​របស់​អ្នកបើកបរ​រថយន្ត​បង្ក​ដែលមាន​ឈ្មោះ ហ៊​ន ខ្នា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត មាន​ស្រុកកំណើត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​បើករថយន្ត​ខាងលើ​ពី​ខេត្តកំពង់ឆ្នាំង​យកទៅដាក់​នៅឯ​ច្បារអំពៅ។​

    គាត់​បាន​បន្តថា រថយន្ត​របស់គាត់​មាន​បញ្ហា​ហ្វ្រាំង​ចាប់​ម្ដងស៊ី​ម្ដង​មិន​ស៊ី​ហើយ​ពេល​មក​តាមផ្លូវ​គឺ ​គាត់​ចាប់​ស៊ីធម្មតា​នោះទេ​។ ​តែ​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​រថយន្ត​រប​ស់​គាត់​ចាប់​ហ្វ្រាំង​មិន​ស៊ី​ក៏​គាត់​បង្ខំចិត្ត​បើករថយន្ត​ទៅ​កៀ​រថយន្ត​កុងតឺន័រ​ដែល​នៅខាងមុខ​គាត់​ដើម្បីឱ្យ​ល្បឿន​រថយន្ត​បន្ថយ​បន្តិច ទើប​ជ្រុល​ទៅបុក​រថយន្ត​រហូតដល់​២​គ្រឿង​តែម្តងទៅ​។​

    ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​ដែលមាន​គោលដៅ​នៅត្រង់ចំណុច​កើតហេតុ​នោះ​ស្រាប់ ឃាត់ខ្លួន​បាន​នៅនឹងកន្លែង​រួច​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ធ្វើការ​វាស់វែង​និង​អូស​រថយន្ត​ទាំង​៣​គ្រឿង​ព្រមទាំង​អ្នកបើកបរ​រថយន្ត រង់ចាំ​ការដោះស្រាយ​គ្នា​៕

 

adverise with khmeread

មតិយោបល់