adverise with khmeread 3a5fb81e00000578 0 image a 6 1479152941790

លេងសើច​មិនបាន​! កម្ពុជា​ល្បី​លើ​ទំព័រ​កាសែត​អន​ឡាញ​អង់គ្លេស ដោយសារ​ម្ហូប​កំពឹស​មួយ​ចាន​

    ​ប្ដី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​មួយគូ​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​ពួកគេ​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​កាសែត​អន​ឡាញ Daily Mail របស់​អង់គ្លេស​ចុះផ្សាយ​កាលពី​ថ្ងៃទី ១៤ វិច្ឆិកា​។​

​    ​អ្នក​ទាំងពីរ​បាន​កុ​ម៉ុង​ញាំ​បន្លែ​មួយ​ចាន ប៉ុន្ដែ​វា​មិន​ដូច​អ្វីដែល​អ្នក​ទាំងពីរ​គិត​នោះទេ ដោយ​ញាំ​នោះ​គឺជា​ញាំ​កំពឹស​ឆៅ​។ អ្នក​ទាំង​បាន​បើក​មើល​ញាំ​មួយ​ចាន​នោះ ស្រាប់តែ​កំពឹស​លោត​ចេញពី​ចាន​ផ្លោតៗ ធ្វើឱ្យ​អ្នក​ទាំងពីរ​ភ្ញាក់​ព្រឺ​ត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នូវ​អាហារ​ពិសេស​មួយ​នេះ​។​

​    ​លោក Steven Makintosh មានបទពិសោធន៍​ភ្លក្ស​ម្ហូប​នៅ​ស្រុកថៃ​បាន​សរសេរ​នៅលើ​វីដេអូ​នោះ​ថា "​ខ្ញុំ​សឹង​មិន​ជឿថា​មនុស្ស​បរិភោគ​អាហារ​នេះ កំពឹស​កំពុង​លោត​ចេញពី​ចាន​"​។​

​    ​យ៉ាងណាមិញ គាត់​បាន​ហៅ​ម្ហូប​នោះ​ថា "​កំពឹស​រាំ​" និង​គិតថា​វា​គឺជា​អាហារ​ឆ្ងាញ់​មួយ​នៅ​អាស៊ីអាគ្នេយ៍​៕

ប្រភព៖អង់គ្លេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់