adverise with khmeread 1

ស្វាមី​ចាប់​ទាន់​ភរិយា​កំពុង​រួមរក្ស​ជាមួយ​ឆ្កែ ហើយ​ឥឡូវ​នាង​កំពុង​រង់ចាំ​ឡើង​តុលាការ​ដោះស្រាយ​រឿង​ប្រឆាំង​ច្បាប់ធម្មជាតិ​នេះ​

    ​អ្នកជួញដូរ​គ្រឿងញៀន​វ័យ ២៧ ឆ្នាំ​ដែល​បាន​សារភាពថា​បានរួម​រ័ក្ស​ជាមួយ​សត្វ​ឆ្កែ នឹង​រង់ចាំ​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ឆាប់ៗ​នេះ​។​

​    ​នាង Jenna Louise Driscoll បានបង្ហាញ​ខ្លួន​នៅ​តុលាការ Brisbane District Court ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​សម្រាប់​សវនាការ​កាត់ទោស បន្ទាប់ពី​រកឃើញ​កំហុស​ថា​បាន​រួមភេទ​ជាមួយ​សត្វ និង​ការចោទប្រកាន់​ទាក់ទង​នឹង​ការជួញដូរ​គ្រឿងញៀន​បី​ករណី​ផ្សេងទៀត​កាលពី​ខែសីហា​។​

​    ​ទូរទស្សន៍ 9 News បាន​រាយការណ៍​ថា ប៉ុន្តែ​ការកាត់ទោស​នាង Driscoll ត្រូវធ្វើឡើង​ដោយ​ប្រយ័ត្នប្រយែង បន្ទាប់ពី​ចៅក្រម​ម្នាក់​បាន​និយាយថា សកម្មភាព​រួមភេទ​ជាមួយ​សត្វ​គួរឱ្យ​ខ្ពើមរអើម ហើយ​វា​ប្រឆាំងនឹង​ច្បាប់ធម្មជាតិ​។​

​    ​អំឡុង​ការដាក់​ស្នើការ​កាត់ទោស​មុន​កាលកំណត់​មួយ​នៅ​តុលាការ មេធាវី​ការពារ​ក្តី​លោក James Godbolt បាន​និយាយថា នាង Driscoll ត្រូវបាន​គេ​ធ្វើឱ្យ​អាម៉ាស់​ជា​សាធារណៈ ហើយ​ការ​រួមភេទ​ជាមួយ​សត្វ​ឆ្កែ​គឺ​ដៃគូ​របស់​នាង​ជា​អ្នក​សុំឱ្យ​ធ្វើ​បែប​នោះទេ ហើយ​បាន​យក​កាមេរ៉ា​ថត​ឧបទ្ទវ​ហេតុនេះ​ទៀត​។​

​    ​ប៉ុន្តែ ចៅក្រម Terry Martin បាន​បញ្ជូន​នាង Driscoll ដែល​បាន​សារភាពថា បាន​ចាក់​មនុស្ស​ជាមួយ​សម ខាំ​ក្មេង​ម្នាក់ និង​ជួញដូរ​ថ្នាំញៀន ទៅក្នុង​មន្ទីរឃុំឃាំង​ហើយ រង់ចាំ​ការកាត់ទោស​នៅ​ថ្ងៃក្រោយ ដែល​គេ​មិនទាន់​កំណត់​នៅឡើយ​ទេ​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់