adverise with khmeread Unnamed %282%29

ស្រវឹង​បើករថយន្ត​ឡិច​ស៊ីស​ RX330 បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ប៊ើ​ង​១​កង់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឱ្យ​ខូចខាត​អស់​១​កង់ ឯ​រថយន្ត​បង្ក​ដាច់​កង់​មុខ​ទៅ​លែងរួច​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ ​និង​២០​នាទី​យប់ ថ្ងៃទី​១៨ ខែ​វិឆ្ឆិកា ​ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​២៧១ ខាង​ត្បូង​មន្ទី​ពេទ្យ​លោកសង្ឃ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ រថយន្ត​បង្កហេតុ​ខាងលើ​ម៉ាក​ឡិចស៊ី​ស RX330  ពណ៌​កស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2X.7911 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូ​ង​ក្នុង​ល្បឿន​លឿន​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឱ្យ​ខូចខាត​អស់​១​កង់ ចំណែកឯ​រថយន្ត​បង្ក​វិញ បាន​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​មិនអាច​បន្តទៅ​មុខ​រួច​។​

    នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​គឺ​មិនមាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណាម្នាក់​នោះឡើយ​ហើយ​ភ្លាមៗ​ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​តែម្ដង។​

    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ទំនាក់ទំនង​ទៅ​ជំនាញ មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់