adverise with khmeread Untitled 1

ញាក់សាច់​! បុរស​អាមេរិក​ម្នាក់នេះ​រលាយបាត់​រូប​សូន្យឈឹង ពេល​ចុះ​ងូតទឹក​ពុះ​ធម្មជាតិ​នៅ​ឧទ្យាន​ជាតិ​មួយកន្លែង​

    ​បុរស​ម្នាក់​ត្រូវបាន​ស្ងោ​ទាំង​រស់នៅក្នុង​ទឹក​ក្តៅ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ដែល​ផុស​ចេញពី​ដី​ខណៈ​គាត់​ព្យាយាម​ងូតទឹក​នៅក្នុង "​ទឹក​ពុះ​ផុស​ពី​ក្នុង​ដី​"​។​

​    ​លោក Colin Nathaniel Scott វ័យ ២៣ ឆ្នាំ​មកពី​ទីក្រុង Portland រដ្ឋ Oregon បាន​ដើរ​ទស្សនា​នៅ​ឧទ្យាន​ជាតិ Yellowstone ក្នុង​រដ្ឋ Wyoming សហរដ្ឋអាមេរិក នៅពេល​គាត់​ស្លាប់​កាលពី​ខែមិថុនា​។​

​    ​បើទោះជា​មាន​សញ្ញា​ព្រមាន​ពី​គ្រោះថ្នាក់ គាត់​បាន​ចូលទៅក្នុង​ទឹក​ពុះ​ដែលមាន​កម្រិត​អាស៊ីដ​ខ្ពស់​ដើម្បី​ធ្វើតេស្ត​សីតុណ្ហភាព​ទឹក ដោយ​សង្ឃឹមថា​វា​ដូច​កន្លែង​ងូតទឹក​ក្តៅ​នៅ​សណ្ឋាគារ​ដែរ​។​

​    ​ប៉ុន្តែ​បន្ទាប់មក​គាត់​បាន​រអិល​ជើង​ធ្លាក់​ទៅក្នុង​ទឹក​ពុះ Norris Geyser ខណៈ​ប្អូនស្រី​កំពុង​រន្ធត់ចិត្ត​របស់​គាត់ ថត​ឧ​ប​ទ្ទេវ​ហេតុនេះ​នៅលើ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​។ វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​នេះ​មិនបាន​បញ្ចេញឱ្យឃើញ​ទេ ដើម្បី​រក្សា​សិទ្ធិ​ឯកជន​។​

​    ​ក្រុម​ស្វែងរក និង​ជួយសង្គ្រោះ​បានមក​ដល់ក​ន្លែ​ង​កើតហេតុ​ដើម្បី​រក​បំណែក​រាងកាយ​ដែល​នៅសល់​របស់លោក Scott ជាមួយ​កាបូប​និង​ស្បែកជើងផ្ទាត់ ប៉ុន្តែ​នៅ​ពួកគេ​មកដល់​នៅ​ថ្ងៃ​បន្ទាប់ លោក Scott បាន​រលាយ​ទាំងស្រុង​៕

ប្រភព៖បរទេស

adverise with khmeread

មតិយោបល់