adverise with khmeread 1

តាមពិត​រឿង ៧ យ៉ាងនេះ​សោះ ដែល​ជួយ​ស្ត្រី​ឱ្យមាន​សម្រស់​ស្រស់ស្អាត និង​សិច​ស៊ី ក្នុង​ក្រសែភ្នែក​ប្រុសៗ​!

    ​ស្ត្រី​ភាគច្រើនបំផុត​ជឿថា គន្លឹះ​នៃ​សម្រស់​ស្រស់ស្អាត​គឺ​ត្រូវមាន​គ្រឿងសម្អាង​ពេញៗ​កាបូប​។ ការយល់ឃើញ​ដ៏​ខុស​នេះ​គឺ​បង្កឡើង​ដោយ​វប្បធម៌​ប្រជាប្រិយ និង​ប្រព័ន្ធ​ឃោសនា ដែល​ផ្សព្វផ្សាយ​ថា ស្ត្រី​អាច​ស្អាត​បាន ទាល់​តែមាន​គ្រឿង​ផាត់មុខ​មាត់ និង​ស្លៀកពាក់​សិច​ស៊ីថ្លៃៗ​។ 

​    ​ប៉ុន្តែ​ការពិត​ទាំង ៧ ខាងក្រោម​នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា សម្រស់​មិន​ពឹង​ផ្អែកលើ​គ្រឿង​ផាត់មុខ និង​សម្លៀកបំពាក់​ថ្លៃ​នោះទេ​។ 

​    ​១. ស្ត្រី​ដែលមាន​ក្តី​សុបិន​និង​មហិច្ឆតា​
​    ​បើ​គ្មាន​សុបិន​និង​មហិច្ឆតា ស្ត្រី​ប្រៀបដូចជា​មនុស្ស​គ្មាន​វិញ្ញាណ ធុញទ្រាន់​ក្នុង​ជីវិត ជាហេតុ​ធ្វើឱ្យ​គ្មាន​ភាព​រីករាយ​និង​ការតស៊ូ​ក្នុង​ជីវិត​ឡើយ​។ ស្ត្រី​ដែលមាន​ក្តី​សុបិន​និង​មហិច្ឆតា គឺជា​ស្ត្រី​ដែល​រីករាយ​ស្រស់បំព្រង​រាល់ថ្ងៃ ហើយ​សម្រស់​ក៏​កើតចេញពី​រឿងនេះ​ដែរ​។ 

​    ​២. ស្ត្រី​ដែល​ចេះ​ស្រឡាញ់​ខ្លួនឯង និង​បើក​ចិត្ត​ទទួលយក​ការស្រឡាញ់​ពី​អ្នកដទៃ​
​    ​បើ​ស្រឡាញ់​តែ​ខ្លួនឯង និង​មិន​បើក​ចិត្ត​ទូលាយ​ទទួល​ការស្រឡាញ់​ពី​គេ តើ​ជីវិត​មានន័យ​អ្វី​? ស្ត្រី​ដែល​ចេះ​ផ្តល់​និង​ទទួល​ក្តី​ស្រឡាញ់ ជា​ស្ត្រី​ដ៏​រីករាយ​។ 

​    ​៣. ស្ត្រី​ដែលមាន​ចំណេះដឹង​
​    ​វប្បធម៌​ជាច្រើន​និយាយថា ស្ត្រី​ដែល​រៀន​ពូកែ​មិនមាន​សម្រស់​ស្រស់ស្អាត​ទេ ប៉ុន្តែ​ផ្ទុយ​មកវិញ មនុស្ស​ស្រី​ដែលមាន​ចំណេះដឹង​ពេញ​ខ្លួន គឺជា​មនុស្ស​ស្រី​ដែល​ទាក់ទាញ និង​សិច​ស៊ី​បំផុត ទោះ​នាង​មិនមាន​សម្រស់​ស្អាត​ពី​កំណើត​ក្តី​។​

​    ​៤. ស្ត្រី​ដែលមាន​ភាព​រីករាយ​
​    ​ស្ត្រី​ដែលមាន​ភាព​រីករាយ​គឺជា​ស្ត្រី​ដែល​ទាក់ទាញ និង​អាច​ឆក់យក​បេះដូង​បុរសៗ​យ៉ាង​ងាយ​។ ស្ត្រី​ស្អាត តែ​គ្មាន​ភាពរួស​រាយ ស្រពាប់​ស្រពោន​រាល់ថ្ងៃ គេ​មិន​ហៅថា​ស្រី​ស្អាត​ទេ​។ 

​    ​៥. ស្ត្រី​ដែល​ពូកែ​តស៊ូ​
​    ​គ្មាន​ស្ត្រី​ណា​ទាក់ទាញ​ជាង​ស្ត្រី​ដែល​មិន​ចុះ​ញ៉ម​ក្នុង​ជីវិត​នោះឡើយ​។ នាង​មិនចេះ​ចុះចាញ់​នឹង​ជីវិត នេះហើយ​ជា​ចំណុច​ដែល​បុរស​មើលឃើញថា​នាង​ជា​ស្រី​ស្អាត​។ 

​    ​៦. ស្ត្រី​ដែលមាន​ជំនឿ​ជាក់​
​    ​គេ​មិន​ខ្វល់​ថា​តើ​អ្នកមាន​រូបរាង​យ៉ាងណាទេ សំខាន់ ស្ត្រី​ដែល​ហ៊ាន​ប្រឈម​ជាមួយ​មនុស្ស​គ្រប់គ្នា​ទាំង​មិន​ខ្វល់​ពី​អ្នកដទៃ​និយាយ​អំពី​រូបរាង​ខាងក្រៅ​របស់​នាង នោះ​ហើយ​ជា​សម្រស់​ពិត​ពី​ធម្មជាតិ​។ 

​    ​៧. ស្ត្រី​ដែលមាន​ថាមពល​
​    ​ស្ត្រី​ដែល​រីករាយ​នឹង​ជីវិត​ខ្លួនឯង តែងមាន​ថាមពល ស្វាហាប់​និង​ស្ទុះស្ទា ព្រោះ​នាង​ធ្វើតាម​បំណងប្រាថ្នា​ខ្លួនឯង នាង​ព្យាយាម​តាម​ចាប់យក​ចំណេះដឹង នាង​មិន​ចុះចាញ់ នាង​មាន​មោទនភាព​លើ​ខ្លួនឯង​។ ទាំងអស់នេះ​បាន​ជំរុញ​ឱ្យ​នាង​មាន​ថាមពល​។ ចំណុច​នេះហើយ​ជាការ​បង្ហាញ​ពី​ភាពស្រស់ស្អាត​របស់​ស្ត្រី​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់