adverise with khmeread 15134271 1181559711930902 1459613891 n

ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន ជនសង្ស័យ ​៣​ នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​

    ភ្នំពេញ ​៖ ក្រុមចោរឆក់ កាបូប ទូរស័ព្ទ ខ្សែក របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​កន្លងមក​ក្នុង​រាជធានី​ភ្នំពេញ ៣​ នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​សហការ​ជាមួយ​ប៉ូលិស​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​និង​ដកហូត​ម៉ូតូ​ ២​ គ្រឿង។​

    ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងក្រោយ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ​គឹម ណារិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងមាស ស្នាក់​ក្រុម​១៥ ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ, ​ទី​២-​ឈ្មោះ ​ព្រុំ វាសនា អាយុ​១៦​ឆ្នាំ ភេទ​ប្រុស ជា​សិស្ស​ថ្នាក់​ទី​១២​សាលា​ឥន្ទ្រី​ទេវី ស្នាក់​នៅផ្ទះ​លេខ​៦​អេ ក្រុម​១៥ ភូមិ​៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក និង​ទី​៣-​ឈ្មោះ​ ទឹម ពុទ្ធ​សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ។​

    ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ ប៉ូ​លិ​សឆែកឆេរ​សម្ភារៈ​ចាប់យក​ពី​ជនសង្ស័យ បាន​ម៉ូតូ​២​គ្រឿង ទី​១​ម៉ាក​ហុងដា សេ​១២៥ ឆ្នាំ​២០១៧ ពណ៌​ខ្មៅ អត់​ស្លាក​លេខ និង​ទី​២ ម៉ាក​ស៊ុយ​ស៊ី​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​1FY-6395។​

    សមត្ថកិច្ច បានឱ្យដឹងថា ក្រុម​ជនសង្ស័យ​ទាំងនោះ តែងតែ​ធ្វើ​សកម្មភាព​ឆក់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ពេលធ្វើ​សកម្មភាព​ម្តងៗ​គឺ​មិន​ក្រោម​គ្នា​ជិត​១០​នាក់​នោះទេ ដោយ​ប្រើ​ម៉ូតូ​៥​គ្រឿង ដើម្បី​បិតគូទ​ថែម​ទៀតផង​។​

    ក្រោយ​កើតហេតុ​ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នាំ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់