adverise with khmeread Index0

គាស់ទ្វារផ្ទះរើកកាយរកទ្រព្យមានតម្លៃម្ចាស់ផ្ទះទាន់ធ្ងន់ខ្លួន

    បាត់ដំបង ៖ យុវជន​ម្នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យ​មានតម្លៃ​ក្នុងផ្ទះ​ត្រូវបាន​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​ចាប់ខ្លួន​ប្រគល​ឲ្យ​ប៉ូលិស​ក្រុង​បាត់ដំបង ។​
     ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​យប់​នៅត្រង់ចំណុច​ក្រុមទី​២​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​ជន ខេត្តបាត់ដំបង​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​គង់ រាជ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ទឹង​ស្ងួត ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​បានធ្វើ​សកម្មភាព​ឆ្កឹះ​ច្រ​វ៉ា​ក់​ទ្វារ​មុខផ្ទះ​ចូល​រើកកាយ​រុករក​របស់របរ​មាន​តម្លៃ​ក្នុងផ្ទះ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ញ៉ែម សោ​ភ័​ណ្ឌ​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។​
    តែ​ពុំទាន់​មាន​បាត់បង់​អ្វី​ទេ ព្រោះ​ពេលដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ម្ចាស់ផ្ទះ​ទៅ​ទាន់​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ហើយ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង​ចេញ​ប្រតិបត្តិការ​ភ្លាម​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់