adverise with khmeread Dicaprio

តួឯកក្នុងរឿង Titanics ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត បន្ទាប់ពីបង្ហាញមុខនៅភោជនីយដ្ឋានរបស់អ្នកគ្មានទីជម្រក

          អ្នក​គាំទ្រ​រាប់រយ​នាក់​បានស្វាគមន៍​តារាភាព​យន្ត Leonardo DiCaprio កាល​ពីថ្ងៃព្រហស្បតិ៍ ខណៈ​ពេល​តារា​ហូលីវូដ​រូបនេះ​ធ្វើ​ដំណើរទៅកាន់​ភោជនី យដ្ឋាន​ Edinburgh​ ដែលបង្កើត​ឡើង​ដើម្បីជួយ​ដល់​អ្នកគ្មានផ្ទះសម្បែង។

          តារាភាព​យន្តម្ចាស់ពាន​អូស្កា​រូបនេះ​បាន​ចុះហត្ថលេខា​លើ​រូបភាព​សម្រាប់​អ្នក​គាំទ្រ​ ដែលមួយចំនួន​ក្នុងចំណោម​ពួកគេ​បាន​រង់ចាំ​រាប់ម៉ោង។ Leonardo បាន​មក​ដល់​ភោជនីយដ្ឋាន Home ដែល​បាន​បើកដំណើរ​ការ​កាល​ពីខែ​កញ្ញា​ ជា​ផ្នែក​មួយនៃគំនិតផ្តួចផ្តើម​ ដើម្បីជួយ​ដល់ជនគ្មាន​ទីជំរក។

          ដំណើរទស្សនកិច្ច​របស់ DiCaprio មកកាន់ភោជនីយដ្ឋាននេះ​ត្រូវ​បាន​គេ ចាត់ទុកថា ជា​ការយកគំរូតាម​តារាភាព​យន្ត George Clooney ដែល​កាល​ពីឆ្នាំ​មុន​បាន​មក​ទស្សនកិច្ច​ហាងលក់សាន់វិច ដែល​គ្រប់គ្រងនិងដំណើរ​ការ​ដោយ​គំនិតផ្តួចផ្តើមតែមួយឈ្មោះ Social Bite៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់