adverise with khmeread Untitled 1

គ្រាន់តែមូលហេតុតូចតាចសោះ ក្រុមមនុស្សទាំងនេះចាប់វាយនិងដុតក្មេងទាំងរស់ទុកជាការពិន័យ

          នេះគឺជា​ហេតុ​ការណ៍​ដ៏គួរឲ្យ​រន្ធត់​ដែល​ជនសង្ស័យ​ជា​ចោរម្នាក់​ត្រូវបាន​ ក្រុម​មនុស្សវាយ​​យ៉ាងដំណំ​មុនពេល​ត្រូវ​គេដុត​រហូតដល់​ស្លាប់។

          ជនសង្ស័យជាក្មេងប្រុស​ម្នាក់​នេះ​ត្រូវ​បាន​គេដុតទាំង​រស់​ បន្ទាប់ពី​ត្រូវ​បាន​គេចោទថា បាន​លួច​របស់របរ​របស់អ្នកស្រុក​ និង​ថែមទាំង​គំរាម​សម្លាប់មនុស្ស​ផងដែរ។ ឧប្បត្តិហេតុនេះបាន​កើតឡើង​នៅសង្កាត់ Badagry នៃទីក្រុង Lagos ក្នុង​ប្រទេសនីហ្សេរីយ៉ា។

          រូបភាព​វីដេអូបានបង្ហាញថា ក្មេង​ប្រុស​រូបនេះ​ដែលមាន​ឈាម​ហូរ​ពេញ​មុខ​បាន​លើក​ដៃឡើងលើ​នៅពេល​ក្រុម​មនុស្ស​ចោមរោម​ជុំជិត ហើយ​ក្មេង​ប្រុស​ម្នាក់​នេះ​អង្គុយនៅលើ​ដី​ ហើយ​ជើង​ទាំង​ពីរ​ត្រូវ​គេ​ចងជាប់គ្នា។​  

          ក្មេងប្រុស​ម្នាក់នេះត្រូវ​បាន​គេវាយ​ម្តងហើយម្តងទៀត​ ខណៈ​វាអង្វរសុំឲ្យ​គេទុកជីវិត​ ហើយ​គេឃើញ​បុរសម្នាក់ព្យាយាម​យក​សំបក​កង់​ឡាន​មក​ពាក់លើ​កក្មេងប្រុសម្នាក់នេះ។

          ទោះបីជា​ក្មេង​ប្រុស​ម្នាក់នេះអាច​រំដោះខ្លួន​ចេញពី​សំបក​កង់​ ប៉ុន្តែ​ក្រោយ​មក​ វាត្រូវគេដុត​រហូតដល់ស្លាប់ដដែល បើទោះបីជា​មាន​អ្នកស្រុក​ខ្លះ​ទាមទារឲ្យ​ប្រគល់​ក្មេងប្រុស​ទៅឲ្យ​ប៉ូលិសក៏ដោយ។

          មាន​អ្នកខ្លះ​អះអាងថា ក្មេង​ប្រុស​នេះមានអាយុ​១៥​ឆ្នាំ ប៉ុន្តែអ្នកខ្លះទៀត​អះអាងថា វាអាចមាន​អាយុ​ត្រឹម​៧​ឆ្នាំប៉ុណ្ណោះ។ តាមចោទថា ក្មេងប្រុស​រូបនេះ​ត្រូវបាន​គេចាប់បាននៅ​ផ្សារទំនើប​មួយ​កន្លែង​ ខណៈ​ព្យាយាម​លួច​ម្ហូបអាហារ​ ហើយ​ត្រូវ​បាន​គេ​តាម​ទាន់ពេលកំពុងធ្វើ​សកម្មភាព​ច្រើន​លើក​មក​ហើយ​ ព្រម​ទាំង​ប្លន់​អ្នកស្រុក​ផងដែរ។ ប៉ូលិស​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញហេតុការណ៍​នេះនៅឡើយទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់