adverise with khmeread Son

កូនអកតញ្ញូវាយឪពុកម្តាយ ដោយសារតែទិញផ្ទះឲ្យតូចពេក

          គេបាន​ប្រទះឃើញ​កូនអកតញ្ញូ​ម្នាក់កំពុង​វាយ​តប់​ឪពុក​ម្តាយ​របស់ខ្លួន​នៅ​កណ្តាល​ផ្លូវ ​ដោយបុរសជាកូន​រូបនេះនិយាយថា ឪពុក​ម្តាយ​របស់​ខ្លួន​បានទិញ​ផ្ទះ​ល្វែ​ង​ឲ្យ​ខ្លួន ប៉ុន្តែ​មាន​ទំហំតូចពេក។

          កូន​ប្រុសម្នាក់នេះបាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ឪពុក​ម្តាយដើម្បី​ពិនិត្យ​មើល​អាគារផ្ទះល្វែង​ថ្មីដែល​កំពុង​សាងសង់​ ហើយ​ឪពុក​ម្តាយ​គ្រោងនឹងចំណាយ​ប្រាក់​ដើម្បីទិញ​ផ្ទះលើក​ដំបូង​ឲ្យ​កូន​ប្រុស​ម្នាក់នេះ។

          ប៉ុន្តែ​នៅពេល​ពួកគេ​ជ្រើសរើស​ផ្ទះ​ល្វែងកូនប្រុស​គិត​ថា ផ្ទះនេះតូច​ពេក​សម្រាប់គាត់​ ហើយ​ក៏មាន​ជម្លោះកើតឡើង។

          ជម្លោះនេះ​បាន​រាលដាល​ដល់​ផ្លូវ​ក្នុងទីក្រុង Harbin City ក្នុងប្រទេសចិន​ ហើយ​បាន​ឃើញ​បុរសម្នាក់នេះ​វាយ​តប់ទៅលើ​ម្តាយ​និងឪពុក​របស់ខ្លួន​ចំពោះ មុខ​មនុស្សដែលឈរមើល។ ឪពុក​ម្តាយ​របស់បុរសម្នាក់នេះមិនបាន​តប ត ទេ ហើយពួកគាត់​គ្រាន់តែ​យក​ដៃរង​ ដើម្បីបាំងមុខរបស់ពួកគាត់ប៉ុណ្ណោះ។

          មនុស្សមួយចំនួន​បានព្យាយាម​អន្តរាគមន៍​ ប៉ុន្តែ​បែរជា​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ពួកគេ​ដឹងថា អ្នកវាយប្រហារម្នាក់នេះ​តាមពិតគឺជា​កូនបង្កើត​របស់ពួក​គាត់។

          រូបភាពវីដេអូឃ្លីបត្រូវ​បាន​គេផ្សព្វផ្សាយជាទូទៅ​នៅប្រទេសចិន​ ហើយ​បុរស​ដែលគេមិនស្គាល់អតសញ្ញាណនេះ​រងការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើបែប​អត្មានិយម​របស់ខ្លួន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់