adverise with khmeread Untitled 1

អ្នកកាសែតសុំថតរូបភាពគ្រឿងញៀនដែលបង្ក្រាបបាន ប៉ូលិស​​បែរជានិយាយថា "រង់ចាំសិនៗ" មិនដឹងជាមានស្អីចង់លាក់បាំង

    ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន និង​មនុស្ស​ប្រុស ស្រី​ចំនួន​២​នាក់ផ្សេងទៀត ស​ង្ងំ​ពួន​ក្នុង​បន្ទប់​ពេល​កម្លាំង​ធ្វើការ​បង្ក្រាប​ក៏ត្រូវ​ឃាត់ខ្លួន​នាំយកទៅ​សាកសួរ​ដែរ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ជួញដូរ​គ្រឿងញៀន មានឈ្មោះ ចុ​ម អ៊ីម ហៅ ប៉ើ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាម់​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក។ ចំណែក​មនុស្ស​២​នាក់​ទៀត សមត្ថកិច្ច​ឃាត់​សាកសួរ មានឈ្មោះ ប៉ា វិបុល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់កន្ទោក កន្លែងកើតហេតុ និង​ឈ្មោះ ស្រី ម៉ៅ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​គល់ សង្កាត់​កន្ទោក។​

    ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ​២​គ្រឿង​គឺ​មួយគ្រឿង ស៊ុយ​ហ្ស៊ុ​យ​គី​លេ​ត​ និងមួយគ្រឿង​ទៀត​ប្រភេទ​ម៉ូតូ​ធំ​រួមជាមួយសម្ភារៈ​សម្រាប់​ជក់​មួយចំនួន ថ្នាំញៀន​ចំនួន​មួយចំនួនធំ។​

    ក៏ប៉ុន្តែ​លោក ម៉ន វុ​ធី អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្នែក​គ្រឿងញៀន ហាក់បីដូចជា​លាក់លៀម ហើយក៏​មិន​អនុញ្ញត​ឱ្យ​អ្នក​សារពត៌មាន​ថតរូបភាព​ថ្នាំញៀន​ដែរ ដោយ​សម្អាងថា ​"​រង់ចាំ​សិនៗ​" មិនដឹង​ជា​ចាំ​ដល់​ពេលណា​បង្ក្រាប​ចាប់បាន​ជាក់ស្ដែង​ហើយ​បែរជា​ចង់​លាក់បាំង​ទៅវិញ​។​

    មន្ត្រីប៉ូលិស​បាន​ឱ្យដឹងថា ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់នេះ​ជា​មុខសញ្ញា​ចាស់ សកម្ម​ខាង​ជួញដូរ ហើយ​មុន​ឃាត់ខ្លួន​តាមរយៈ​ការស្រាវជ្រាវហើយ​ប្រទះឃើញ ជនសង្ស័យ​កំពុង​នៅ​កន្លែង​បិទ​តៀម​ម៉ូតូ ខាងលិច​ជាប់​ប៉ុស្តិ៍​កំបូល ឃាត់ខ្លួន​ឆែក​រកឃើញ​ថ្នាំញៀន​មួយចំនួនធំ ហើយ​នាំ​បន្តទៅ​ឆែកបន្ទប់ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​សង្ស័យ​ប្រើប្រាស់។​

    ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កន្ទោក កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​បន្តតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់