adverise with khmeread Unnamed %285%29

ហួសហេតុពេកហើយ! សន្តិសុខ​ផ្សារ​ថៃ​វ៉ៃ​ពលករ​ខ្មែរ​របួស​ ៣ ​នាក់​នៅ​ខេត្ត​ច័ន្ទបូរី​ (​មាន​វីដេអូ​)

    បាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹង​ថា សន្តិសុខ​ផ្សារ​ថៃ​បាន​វ៉ៃ​ប្រជាពលរដ្ឋ​កម្ពុជា​​នៅវេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ​វិច្ឆិកា ២០១៦ ​នៅ​ចំណុច​ក្នុង​ផ្សារ​បាន​ឡែ​ម ភូមិ​បាន​ឡែ​ម ឃុំ​ទេព​និមិត្ត ស្រុក​ប៉ូង​ណា​ម​រ៉​ន ខេត្ត​ច័ន្ទ​បុរី ជាប់​ព្រំប្រទល់​ស្រុក​កំរៀង​ខេត្តបាត់ដំបង មាន​ករណី​សន្តិសុខ​ផ្សារ​ថៃ​វ៉ៃ​ប្រជាពលរដ្ឋ​កម្ពុជា​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ចំនួន​០៣​នាក់​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជ​នង​គ្រោះ ១.​ឈ្មោះ ជា គង់ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​បែកក្បាល​ពី​កន្លែង ដល់​លលា​ក្បាល​របួសធ្ងន់, ២.​ឈ្មោះ រឿ​ត សារ៉ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ រងរបួស​បែកក្បាល​ពី​រ​កន្លែង​ដល់​លលា​ក្បាល​របួល​ធ្ងន់​ និង​៣.​ឈ្មោះ ញ៉ា​ន វ៉េ​ត ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មុខរបរ​កម្ម​កររ​ង​ប​បួ​សក​ញ្ជាំ​ងករ​ពីក្រោយ​​មួយកន្លែង ដោយ​ត្រូវ ​និង​វត្ថុ​រឹង​របួសធ្ងន់​។ ​ទាំងបី​នាក់​រស់នៅ​ភូមិ​អូរ​តា​គី​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

    សមត្ថកិច្ច​បានធ្វើ​អត្ត​រាគ​មន៍​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ត្រាង​ស្រុក​កំរៀង និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​រួចហើយ​។​ មូលហេតុ​ដែលនាំឱ្យ​សន្តិសុខ​ផ្សារ​ថៃ​វ៉ៃ​ដោយសារ​ជនរងគ្រោះ​មក​បន្ត​ប័ណ្ណប្រចាំ​សប្តាហ៍​ហើយ​នាំគ្នា​ហូបចុក​គ្រឿង​ស្រវឹង ធ្វើឱ្យ​ស្រវឹង​ចោល​សំរាម​ខ្វះ​អនាម័យ និង​​និយាយ​ឡូឡា​ប៉ះពាល់​អ្នក​​ជិតខាង និង​ក្អួត​នៅមុខ​ហាង​លក់ដូរ​របស់គេ​។ ពេល​សន្តិសុខ​ផ្សារ​មក​ណែនាំ​កើតមាន​ទំនាស់​ពាក្យសំដី​ឈានដល់​សន្តិសុខ​ថៃ​វ៉ៃ​តែម្តង​។ ​បច្ចុប្បន្ន​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​៕​

 

adverise with khmeread

មតិយោបល់