adverise with khmeread Obama no make up

នេះ​ជា​អ្វីដែល Obama ប្រាប់​កូនស្រី​នៅ​ថ្ងៃ Trump ឈ្នះឆ្នោត​

    ​ដូច​ប្រជាជន​អាមេរិក​រាប់លាន​ទៀត​ដែរ ប្រធានាធិបតី​ចាំផ្ទះ Obama ពិតជា​មានការ​លំបាក​ណាស់​ក្នុងការ​បកស្រាយ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្មីៗ​នេះ​។ នេះ​បើតាម​វេ​ប​សាយ Newyoker​។​

​    ​លោក Obama បានធ្វើ​យុទ្ធ​ការ​យ៉ាង​ខ្លាំងក្លា​សម្រាប់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ Hillary Clinton អំឡុងពេល​ប្រកួតប្រជែង​គ្នា ហើយ​គាត់​បាន​លាប​ពណ៌​ទៅលើ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ម្ដង​ហើយ​ម្ដង​ទៀតថា​ឆ្កួត​លីលា និង​ជន​ប្រឆាំងនឹង​ជនបរទេស​។ ហើយ​គាត់​បាន​ផ្ដោតលើ​តែ​លោកស្រី Clinton ប៉ុណ្ណោះ​សម្រាប់​ស្នង​តំណែង​ប្រធានាធិបតី​។​

​    ​ប៉ុន្ដែ​នៅពេលដែល​លោក Trump ឈ្នះ​ការបោះឆ្នោត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ លោក Obama នៅតែមាន​ពាក្យលួងលោម​ទៅ​កូនស្រី​របស់គាត់​។​

​    ​លោក Obama បាន​ប្រាប់​ទៅ​វេ​ប​សាយ Newyoker ថា "​អ្វីដែល​ខ្ញុំ​និយាយ​ទៅ​កូនៗ​គឺថា មនុស្ស​គឺ​ស្មុ​គ្រ​ស្មាញ​ណាស់​។ សង្គម​និង​វប្បធម៌​គឺ​ពិតជា​ស្មុ​គ្រ​ស្មាញ​ខ្លាំង​។ នេះ​មិនមែនជា​គណិតវិទ្យា​ទេ នេះ​គឺជា​ជីវវិទ្យា​និង​គីមីវិទ្យា​។ វា​ជា​សរីរាង្គ​មានជីវិត ហើយ​វា​គឺមាន​ភាព​រញ៉េរញ៉ៃ​។ ហើយ​ការងារ​របស់​យើង​ក្នុងនាម​ជា​ប្រជាជន​ម្នាក់ និង​ជាម​នុស្ស​ដ៏​ថ្លៃថ្នូរ​ម្នាក់​គឺ​ត្រូវ​ក្រោកឈរឡើង​ដើម្បី​ប្រព្រឹត្ត​ដាក់​មនុស្ស​ជាមួយ​អំពើ​ល្អ ការគោរព និង​ការយោគយល់​"​។​

​    ​"​ហើយ​កូន​គួរតែ​ប្រមើល​មើលថា នៅ​ឱកាស​ខ្លះ វា​តែងតែ​មានការ​ផ្ទុះឡើង​នូវ​គំនិត​អវិជ្ជមាន​ដែល​កូន​ត្រូវ​ប្រឈម ឬ​បើ​មិន​អ៊ីចឹង​កូន​ត្រូវតែ​ផ្តួល​គំនិត​នោះ​ឱ្យបាន​។ គំនិត​អវិជ្ជមាន​គឺ​មិនអាច​បញ្ឈប់​បានទេ​។ កូន​មិនត្រូវ​ធ្វើឱ្យ​ខ្លួនឯង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដោយសារតែ​វា​ទេ​។ កូន​មិនត្រូវ​ព្រួយបារម្ភ​អំពី​អវសាន​ពិភពលោក​ទេ​។ កូន​ត្រូវ​និយាយថា អូ​ខេ តើ​ខ្ញុំ​ត្រូវ​ទៅ​កន្លែង​ណា​ដើម្បី​បន្តដំណើរ​ទៅមុខទៀត​"​។​

​    ​លោក Trump និង Obama ហាក់បីដូចជា​បាន​ផ្សះផ្សា​គ្នា​ហើយ ចាប់តាំងពី​ការ​ឈ្នះឆ្នោត​របស់លោក Trump​។ ហើយ​ពេល​អ្នក​ទាំង​ពីរបាន​ជួបគ្នា​កាលពី​សប្ដាហ៍​មុន លោក Obama បាន​និយាយថា គាត់​នឹង​បន្ត​ផ្តល់​ប្រឹក្សា​ដល់​លោក Trump អំឡុង​ការផ្លាស់ប្ដូរ​អំណាច​នេះ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់