adverise with khmeread Jizw1vnze6iugj b 5oqs4sjllifm4ni large

Kanye West ជា​តារា​ល្បី​មួយ​ទាំងមូល បែរជា​ត្រូវ​អ្នកគាំទ្រ​ដើរចេញ​ហើយ​ចំអក ពេល​ចាប់​ក្បាល​មេក្រូ​ច្រៀង ឆ្លៀត​និយាយ​រឿង​នយោបាយ​!

    ​Kanye West មិន​ខ្លាច​និយាយ​ឡើយ​អំពី​នយោបាយ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន ប៉ុន្តែ​រូបគេ​ត្រូវបាន​សើចចំអក​នៅ​ការប្រគុំ​តន្ត្រី​មួយ​ចំពោះ​ការនិយាយ​ដ៏​សាំ​ត្រប៉ែ​ដែល​គាត់​បាន​សារភាពថា "​ខ្ញុំ​ប្រហែលជា​បោះឆ្នោតឱ្យ​លោក Donald Trump"​។​

​    ​តារាចម្រៀង Rap រូបនេះ​បាន​សម្តែង​នៅ​ទីក្រុង San Jose រដ្ឋ California ខណៈ​នេះ​ជា​ផ្នែក​នៃ​ដំណើរ​ប្រគុំ​តន្ត្រី Saint Pablo របស់គាត់ ហើយ​រំពេច​នោះ​គាត់​បាន​ឈប់​ច្រៀង​ដើម្បី​ពិភាក្សា​ពី​ការបោះឆ្នោត​អាមេរិក​។​

​    ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់​ឈ្មោះ SheyAnne បានសរសេរថា "​នៅ​ការប្រគុំ​តន្ត្រី​របស់ Kanye ហើយ​គាត់​បាន​និយាយ​អំពី​នយោបាយ ឆ្នាំ ២០២០ ការបញ្ចេញមតិ ប្រព័ន្ធ​អប់រំ​។ មនុស្ស​ខ្លះ​កំពុង​អង្គុយ និង​ចាកចេញ​"​។​

​    ​អំឡុង​ការនិយាយ​ដ៏​យូរ​នោះ វេ​ប​សាយ Billboard បាន​រាយការណ៍​ថា គាត់​បាន​ប្រាប់​ទស្សនិកជន​ថា "​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា ខ្ញុំ​មិនបាន​បោះឆ្នោត​ទេ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​បោះ​វិញ ខ្ញុំ​នឹង​បោះ​ឱ្យ​លោក Trump"​។​

​    ​Daniel Baldwin អ្នកគាំទ្រ​ម្នា​ក់នៅ​ការប្រគុំ​តន្ត្រី​នេះ​បានសរសេរថា​ដោយ​និយាយថា Kanye បាន​បន្ថែមថា "​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា មិនត្រូវ​និយាយ​អំពី​រឿងនេះ​ឮៗ​នោះទេ​"​។​

​    ​Baldwin បាន​សរសេរ​ទៀតថា "Kanye បាន​ធានា​ពួកយើង​ថា គាត់​នឹង​ឈរឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០ ដោយ​ធ្វើ​យុទ្ធនាការ​អំពី​ការអប់រំ​ល្អៗ​។ មនុស្ស​កំពុង​ចាកចេញ​នៅ​ពាក់កណ្តាល​ការប្រគុំ​តន្ត្រី​របស់ Kanye ព្រោះ​គាត់​មិន​ព្រម​ឈប់​និយាយ​។ ប្រហែល ៣០ នាទី​ហើយ​ដែល Kanye បាន​និយាយ​"​។​

​    ​រីឯ​អ្នកគាំទ្រ​ម្នាក់ទៀត​បានសរសេរថា "Kanye ទើបតែ​ប្រកាសថា គាត់​ជា​អ្នកគាំទ្រ​លោក Trump"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់