adverise with khmeread Untitled 1

សល់​តែប៉ុន្មាន​ថ្ងៃ​ទៀតទេ? ​ការចុះឈ្មោះ​បោះឆ្នោត​នឹងត្រូវ​បញ្ចប់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ នៅសល់​រយៈពេលជាង ១០ ​ថ្ងៃ ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​បញ្ចប់​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា។​

    វីដេអូ​ខ្លី​ខាងក្រោម​នេះ បានបង្ហាញ​ដល់​លោកអ្នក ពី​ភាពងាយស្រួល និង​សាមញ្ញ​នៃ​ការចុះឈ្មោះ​បោះឆ្នោត។ ការចុះឈ្មោះ​បោះឆ្នោត នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦។​

    សូម​អរគុណ​ដល់ វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹម ១០២ | Women's Radio FM102 ដែល​បាន​ផលិត​វីដេអូ​នេះ​ឡើង ក្រោម​ការឧបត្ថម្ភ​ពី​គម្រោង​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា (USAID  Cambodia)។​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅ​ថ្ងៃទី​១៩ ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​នេះ​ថា «​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧,៣០៤,៦៦៣​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​»​។​

    ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា លទ្ធផល​បណ្តោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​បាន ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

    គ​.​ជ​.​ប បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

 

adverise with khmeread

មតិយោបល់