adverise with khmeread Untitled 1

អង្គការ​សុខភាព​ពិភពលោក​ប្រកាសថា Zika លែង​ជា​អាសន្ន​សុខភាព​សាធារណៈ​ទៀតហើយ​

    ​ហ្ស៊ី​កា (Zika) លែង​ជា​អាសន្ន​សុខភាព​សាធារណៈ​ទៀតហើយ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។​

​    ​វីរុស​បង្កដោយ​មូស​មួយ​នេះ​បាន​បង្ក​ឱ្យ​ពិភពលោក​មានការ​ភ័យខ្លាច​ជាខ្លាំង​ក្នុងឆ្នាំនេះ បន្ទាប់ពី​មនុស្ស​រាប់លាន​នាក់​ឆ្លង បណ្ដាលឱ្យ​ទារក​កើតមក​ពិការភាព ក្បាល​តូច​ជាង​ធម្មតា​។​

​    ​មេរោគ​ថ្មី​នេះ​គឺ​កំពុង​រីក​រាលដាល​ក្នុង​រដ្ឋ​ផ្លរីដា ជា​កន្លែង​តែមួយគត់​ក្នុង​អាមេរិក​ដីគោក ដែល​ផ្ទុះ​វីរុស​នេះហើយ​ប្រជាជន​ក្នុង​រដ្ឋ​នេះ​កំពុង​ជំរុញ​រដ្ឋាភិបាល​ឱ្យ​រៃអង្គាសប្រាក់​ប្រឆាំងនឹង​ជំងឺ​នេះ​។​

​    ​យ៉ាងណាមិញ កាលពី​ថ្ងៃ​សុក្រ​ទី ១៨ វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​សេចក្ដី​ប្រកាសថា វីរុស​ហ្ស៊ី​កា​គឺ​លែងមាន​គ្រោះថ្នាក់​ដូចដែល​មនុស្ស​បារម្ភ​ទៀតហើយ​។​

​    ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ WHO បាន​បកស្រាយ​ថា "​ទាក់ទិន​កត្តា​ជាច្រើន​នៃ​ជំងឺ​នេះ និង​ផលវិបាក​ដែល​ជាប់ទាក់ទង គេ​នៅតែ​អាច​ដឹង​ពី​មូលហេតុ​របស់​វា ប៉ុន្ដែ​ការស្រាវជ្រាវ​ចាំបាច់​នៅតែ​ត្រូវធ្វើឡើង​"​។​

​    ​លោក Peter Salama ប្រធាន​ប្រតិបត្តិ​នៃ​កម្មវិធី​គ្រាអាសន្ន​ផ្នែក​សុខភាព​របស់ WHO បាន​ទទូចថា​ការគំរាមកំហែង​នៅតែ​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​យើង​ក៏​មិនត្រូវ​មើលស្រាល​វា​ដែរ​។​

​    ​ប៉ុន្ដែ​មិនយូរ​ទៀត​ទេ វីរុស​នេះ​នឹង​លែង​ចាត់ទុកជា "​អាសន្ន​" ទៀតហើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់