15146915 1181664068587133 1000892194 o

កំពុង​ឈរ​នៅមុខ​ផ្ទះ​ចោរ​ម្នាក់​មក​ឆក់យក​ខ្សែក​ស្រស់ៗ​...​ជាប់​ខ្នោះ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៥​អឺ​០ ​ផ្លូវជាតិ​លេខ​៥​ ភូមិ​១៦​ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី​១៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨​ និង​៣០​នាទី​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ថា ឃឹម ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ពីបទ​ឆក់​ខ្សែក នៅ​ចំណុច​មុខផ្ទះ​លេខ​៣៥​អឺ​០ ​ផ្លូវជាតិ​លេខ​៥ ​ភូមិ​១៦ ​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់យក​មាន ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​ ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ​ និង​ដែក​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​មួយ​។​

    ចំណែក ជនរងគ្រោះ​ឈ្មោះ ស្រី ណ​ម ភេទ​ស្រី​ អាយុ​៨៤​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​៣៥​ ផ្លូវជាតិ​លេខ​៥​ សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​ក្នុងខណៈ​កំពុង​ឈរ​មុខផ្ទះ​។ សម្ភារៈ​បាត់បង់ ខ្សែក​ផ្លាក​ទីន​មួយ​ខ្សែ​ទម្ងន់​៥​ជី ​(​បាត់​នៅពេល​ជនសង្ស័យ​បោះចោល​រត់គេចខ្លួន​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

មតិយោបល់