adverise with khmeread Unnamed

ឃាត់​មនុស្ស​ប្រុស​ស្រី ​៦ ​នាក់​ជាមួយ​ថ្នាំញៀន​ ៣៥​ កញ្ចប់​

    ភ្នំពេញ ៖ គ្រឿងញៀន​ចំនួន​ ​៣៥ ​កញ្ចប់ និង​មនុស្ស ​៦ ​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៨ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​១៥​នាទី​ល្ងាច​នៅ​បន្ទុប់​ជួល​លេខ​០៥ ផ្លូវលំ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បង្ក្រាប​ជាក់ស្តែង​ករណី​ជូ​ញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ​(​ស្រី​៣​នាក់​) និង​ដកហូត​មួយចំនួន​ក្នុងនោះ​មាន៖ ១-​ម្សៅ​ក្រាម​សរ​ថ្លា​ចំនួន​៣៥​កញ្ចប់​, ២-​ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​មួយ​, ៣-​ដែកកេះ​ចំនួន ៥, ៤-​ប្រដាប់​កាច់​ក​ម៉ូតូ​ចំនួន​៤, ៥-​ប្រដាប់​ឆ្កឹះ​សោរ​ចំនួន ៣, ៦-​សោ​សម្រាប់​ដោះ​ខ្ចៅ​ម៉ូតូ​ចំនួន​មួយ​, ៧-
​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​, ៨-​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ និង​ម៉ូតូ​២​គ្រឿង។​

    ប​ច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​កម្លាំង​កា​រិ​ល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស៊ើបអង្កេត ដោយ​សង្ស័យថា​ក្រៅពី​ការជួញដូរ​គ្រឿងញៀន ក្រុម​ទាំងនេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចោរកម្ម​ផ្សេងៗ​ទៀត​៕

adverise with khmeread

មតិយោបល់